ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងឱកាសអញ្ជើញអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

2023/06/20 05:05:37 pm        211

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញអបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) នៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ សាងសង់វិមានអនុស្សាវរីយ៍ឈ្នះឈ្នះ ដើម្បីជាការរំលឹកអតីតកាល និងជាកន្លែងកម្សាន្តរបស់ប្រជាពលរដ្ឋផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានចោទសំនួរថា កាលពី៤៦ឆ្នាំមុន(ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧) បើសមមិត្តហ៊ុន សែន មិនសម្រេចចិត្តយកជីវិតធ្វើជាដើមទុន ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ តើអាចនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសកម្ពុជាបន្តទៀត? ខណៈដែលជីវិតប្រជាពលរដ្ឋខ្មែរទាំងអស់ ស្ថិតនៅក្រោមកណ្តាប់ដៃរបស់ពួកខ្មែរក្រហម។

សម្ដេចតេជោ ហ៊ុន សែន បង្ហាញសៀវភៅប្រវត្តិសាស្រ្ដកម្ពុជា ដែលជាសម្រង់ប្រសាសន៍របស់សម្ដេចជាង ៤០ ម៉ោង។ ប៉ុន្ដែសៀវភៅនេះ ត្រូវមានការត្រួតពិនិត្យ និងកែតម្រូវពីសម្ដេចបន្ថែមទៀតទើបឈានទៅដល់ការបោះពុម្ព។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការសិក្សាជាមួយអ្នកច្បាប់ ចំពោះការរៀបចំបង្កើតច្បាប់ស្ដីពីប្រវត្តិសាស្រ្ដយោធា បន្ទាប់ពីមានការស្នើសុំគោលការណ៍ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាកចេញរបស់សម្តេចទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត កាលពី៤៦ឆ្នាំមុន ជាមួយនឹងទឹកភ្នែករាប់ម៉ឺនតំណក់ និងការឈឺចាប់ជាច្រើនទៀត ដោយបែកបាក់ប្រពន្ធ និងកូន ប៉ុន្តែទោះជាយ៉ាងណាទេវតាតាមថែរក្សាសម្តេចជានិច្ចផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សៀវភៅប្រវត្តិសាស្រ្ដកម្ពុជា ដែលជាសម្រង់ប្រសាសន៍របស់សម្ដេចជាង៤០ម៉ោងនោះ រយៈពេលប្រមាណ១០ឆ្នាំទៀត ទើបសម្ដេចអនុញ្ញាតឱ្យបោះពុម្ពផ្សាយជាផ្លូវការ។

សម្តេចតេជោ បានបញ្ជាក់ថា «ខ្ញុំទទួលស្គាល់ថា ខ្លួនឯងជាមនុស្សឆេវឆាវ...[]តែការសម្រេចចិត្តខាងផ្នែកនយោបាយ ខ្ញុំជាមនុស្សចិត្តធ្ងន់បំផុតហើយ..»។

សម្ដេចតេជោ ហ៊ុន សែន រម្លឹកការឈឺចាប់អំឡុងពេលសម្ដេច និងយុទ្ធមិត្តបានទៅដល់ប្រទេសវៀតណាម ២០ មិថុនា ១៩៧៧ ដែលពេលនោះ វៀតណាមបានទទួលបាយធ្វើឱ្យសម្ដេចពិសាបាយទាំងស្រក់ទឹកភ្នែកព្រោះនឹករលឹកដល់ប្រពន្ធ និងប្រជាពលរដ្ឋខ្មែរដែលកំពុងរងគ្រោះពីការកាប់សម្លាប់របស់ខ្មែរក្រហម។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm