បារាំង៖ ក្រុមហ៊ុនផលិតយន្តហោះ Airbus បានប្រកាសកិច្ចព្រមព្រៀងទិញ-លក់ យន្តហោះចំនួន៥០០គ្រឿង ជាមួយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo នៅថ្ងៃទី១នៃពិព័រណ៍អាកាសរបស់ទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ខណៈមានតម្រូវការខ្ពស់សម្រាប់យន្តហោះចម្បាំង និងការប្រកួតប្រជែងប្រព័ន្ធការពារដែនអាកាស សម្រាប់ការដោះស្រាយបញ្ហាសង្វាក់ផ្គត់ផ្គង់របស់ឧស្សាហកម្មនេះ ។

កិច្ចព្រមព្រៀងដែលមានតម្លៃរាប់សែនកោដិដុល្លារសម្រាប់ប្រភេទយន្តហោះមានកៅអី២ជួរ ជាចំនួនយន្តហោះដ៏ច្រើនបំផុតមិនធ្លាប់មាន បានបញ្ជាក់របាយការណ៍របស់សារព័ត៌មាន Reuters កាលពីដើមខែនេះ ហើយបានលុបចោលការទិញយន្តហោះ Airbus និង Boeing ចំនួន ៤៧០គ្រឿងបណ្តោះអាសន្នរបស់ ក្រុមហ៊ុនអកាសចរណ៍Air India នៅដើមឆ្នាំនេះ។
ការបង្ហាញយន្តហោះឬ ពិព៌ណ៍រពាណិជ្ជកម្មអាកាសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក ដែលបានប្ដូរវេនគ្នាជាមួយទីក្រុង ហ្វាបូរ៉ូ(Farnborough)ក្នុងចក្រភពអង់គ្លេស បានវិលត្រឡប់ទៅកាន់ទីក្រុង ឡឺបួហ្គេត (Le Bourget) របស់ប្រទេសបារាំង ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ បន្ទាប់ពីវីរុសរាតត្បាតសកលបានបង្ខំឲ្យលុបចោលព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០២១។

លោកប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើដំណើរទៅកាន់ទីផ្សារអាកាសយានដ្ឋានដែលផ្ទុកដោយឧទ្ធម្ភាគចក្រ ហើយបានទស្សនាការបង្ហាញពីការហោះហើរ រួមទាំងការអភិវឌ្ឍន៍យន្តហោះចុងក្រោយបំផុតរបស់ក្រុមហ៊ុន Airbus A321XLR និងថាមពលអាកាស រួមទាំងយន្តហោះចម្បាំង Rafale របស់បារាំងផងដែរ។
ខាងផ្នែកស៊ីវិល ក្រុមហ៊ុនផលិតយន្តហោះបានមកដល់ជាមួយនឹងការរំពឹងទុកនៃតម្រូវការកើនឡើង ខណៈក្រុមហ៊ុនអាកាសចរណ៍ប្រញាប់ប្រញាល់ស្វែងរកសមត្ថភាពដើម្បីបំពេញតម្រូវការ និងជួយសម្រេចបាននូវគោលដៅឧស្សាហកម្មនៃការគ្មានការបំភាយឧស្ម័នសុទ្ធនៅឆ្នាំ ២០៥០៕