China Huaneng រៀបចំកម្មវិធីបើកទូលាយ នៅស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២

2023/06/20 06:55:06 pm        312

ថ្មីៗនេះ ក្រុមហ៊ុន China Huaneng បានរៀបចំកម្មវិធីបើកទូលាយនៅស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ សម្រាប់និសិ្សតកម្ពុជា។ កម្មវិធីនេះបានអញ្ជើញលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​សរុបចំនួន៦០នាក់ ដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាសៀមរាប និងមជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ការងារ​នាខេត្តស្ទឹងត្រែងមកទស្សនា និងសិក្សាដោយផ្ទាល់នៅទីតាំងនោះ។

អ្នកទទួលបន្ទុកការងារ នៃស្ថានីយ៍វារីអគ្គិសនី បានថ្លែងសុន្ទរកថា ស្វាគមន៍ចំពោះភ្ញៀវគ្រប់រូបនៅក្នុងសាលប្រជុំ ព្រមទាំងណែនាំពីស្ថានភាពផលិតកម្មប្រកបដោយសុវត្ថិភាពរបស់ស្ថានីយ៍។ ក្រោមការដឹកនាំរបស់ក្រុមការងារទទួលបន្ទុក នៃស្ថានីយ៍វារីអគ្គិសនី អ្នកទស្សនាបានឡើងទៅលើទំនប់វារីអគ្គីសនី ដើម្បីទស្សនារចនាសម្ព័ន្ធធារាសាស្ត្រ ព្រមទាំងទទួលអារម្មណ៍យ៉ាងអស្ចារ្យ នៃទំនប់វារីអគ្គីសនីទីមួយដែលវែងជាងគេនៅអាស៊ី។

បន្ទាប់ពីចូលដល់រោងចក្រ នៃវារីអគ្គិសនី បុគ្គលិកផ្នែកប្រតិបត្តិការ និងថែទាំស្ថានីយអគ្គិសនី រៀបចំការអប់រំដែលស្ដីពីសុវត្ថិភាពក្នុងការចូលក្នុងរោងចក្រ ដោយបាននាំលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​ បានទស្សនាផ្ទាំងទស្សនីយភាព3D នៃស្ថានីយវារីអគ្គិសនី យកគំរូនៃឧបករណ៍អេឡិច​ត្រូណិចមកណែនាំពីគោលការណ៍ផលិតថាមពលអគ្គិសនី នៃសំណុំម៉ាស៊ីនភ្លើងទួរប៊ីន ព្រមទាំងមានអ្នកជំនាញ​ធ្វើការ​ពន្យល់​នៅ​នឹង​កន្លែង ហើយ​សិក្សានុសិស្ស និងលោកគ្រូ អ្នកគ្រូដែលមកទស្សនាអាចធ្វើការសួរទៅកាន់ក្រុមការងារHuaneng ពីសំនួរដែលទាក់ទងនឹងបញ្ហាវារីអគ្គិសនីផងដែរ។

តាមរយៈការមកទស្សនាផ្ទាល់នៅស្ថានីយ៍វារីអគ្កិសនី និងការរៀនអន្តរកម្មយ៉ាងស៊ីជម្រៅ របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានយល់យ៉ាងជ្រាលជ្រៅនូវភាពទាក់ទាញដ៏ពិសេស នៃស្ថានីយ៍វារីអគ្គិសនីធំជាងគេនៅកម្ពុជា និងទំនប់វារីអគ្គីសនីទីមួយដែលវែងជាងគេនៅអាស៊ី។ ពួកគេទាំងអស់គ្នា បានសម្តែងក្តីសង្ឃឹមថា នឹងធ្វើការនៅស្ថានីយ៍វារីអគ្គិសនីបន្ទាប់​ពី​បញ្ចប់​ការ​សិក្សា។ សិក្សាពី​ចំណេះ​ដឹង​បច្ចេកវិទ្យា​ថាមពល​ទំនើប​របស់​China Huaneng ចូលរួម​ចំណែកក្នុងការអភិវឌ្ឍ​​ប្រទេសជាតិ​របស់​ខ្លួន។

ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅភាគឦសាននៃខេត្តស្ទឹងត្រែង ដែលនៅលើដងទន្លេសេសាននៃប្រទេសកម្ពុជា។ ស្ថានីយ៍វារីអគ្គិសនី ត្រូវបានបំពាក់ដោយសំណុំម៉ាស៊ីនភ្លើងទួរប៊ីនចំនួន8គ្រឿងដែលមានកម្លាំង 50,000គីឡូវ៉ាត់។ ដែលកម្លាំងរបស់ម៉ាស៊ីន និងអនុភាពនៃម៉ាស៊ីនមួយគ្រឿងប្រៀបធៀបនឹងប្រភេទម៉ាស៊ីនដូចគ្នានោះ ម៉ាស៊ីននេះមានលំដាប់ខ្ពស់នៅក្នុងពិភពលោក។ អនុភាពនៃម៉ាស៊ីនសរុបគឺ 400,000 គីឡូវ៉ាត់។ បន្ទាប់ពីម៉ាស៊ីនទាំងអស់ត្រូវបានដាក់ឱ្យដំណើរការអនុភាពសរុបគឺជិតស្មើនឹង 20% នៃអនុភាពសរុបរបស់ប្រទេសកម្ពុជា។ បច្ចុប្បន្នគឺជាស្ថានីយ៍វារីគ្គិសនីផ្ដល់ថាមពលស្អាតធំបំផុតនៅប្រទេសកម្ពុជា។

ចាប់តាំងពីស្ថានីយ៍វារីអគ្គិសនីនេះត្រូវបានដាក់ឱ្យដំណើរការមក China Huaneng បានប្តេជ្ញាចិត្តក្នុងការកសាងស្ថានីយ៍វារីអគ្គិសនីឱ្យទៅជាកន្លែងមូលដ្ឋានអប់រំចំណេះដឹងទាក់ទងនឹងវារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ដោយបានរៀបចំជាងឱ្យគ្រូបង្រៀន និងសិស្សនៅកម្ពុជាមកទស្សនា និងសិក្សាជាង១០ដងទៅហើយ ទទួលបាននូវការទទួលស្គាល់ និងស្ញើចសរសើររបស់គ្រូបង្រៀន និងសិក្សានុសិស្សជាច្រើនរូប។ ម៉ាកយីហោក្រុមហ៊ុន China Huaneng និងការផ្ដល់ចំណេះដឹងទាក់ទងនឹងវារីអគ្គិសនីទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។

ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ត្រូវបានវិនិយោគ អភិវឌ្ឍន៍ និងដំណើរការដោយ China Huaneng Group Cambodia Royal Group និងក្រុមហ៊ុនអគ្គិសនីរៀតណាមក្នុងទម្រង់ BOT (Build-Operate-Transfer) ដែលជាគម្រោងសំខាន់នៃ "ផ្លូវមួយ ខ្សែក្រវាត់មួយ "ដែលរួមគ្នាសាងសង់ដោយចិន និងកម្ពុជា។ ស្ថានីយ៍វារីអគ្គិសនីនេះត្រូវបានសាងសង់រួចនៅ និងដាក់ឱ្យដំណើរការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ដោយបានសម្រេចនូវ "ឧបករណ៍ចិន + បច្ចេកវិទ្យាចិន + ស្តង់ដារចិន + ការគ្រប់គ្រងរបស់ចិន" ដែលខ្សែសង្វាក់ទាំងមូលនៃ“ការដើរចេញទៅក្រៅប្រទេសរបស់ចិន”។ បន្ទាប់ពីសាងសង់រួច China Huaneng ដែលជាអ្នកវិនិយោគបានគ្រប់គ្រងនូវការផលិត និងដំណើរការ ថែទាំដោយស្ដង់ដារបស់ China Huaneng នាសម័យការបច្ចុប្បន្ន។ ៤០ឆ្នាំក្រោយនឹងត្រូវបានប្រគល់ឱ្យរដ្ឋាភិបាលកម្ពុជាវិញ។​ បន្ទាប់ពីស្ថានីយអគ្គិសនីបានសាងសង់រួច ការពឹងពាក់លើកការនាំចូលថាមពលពីប្រទេសជិតខាងរបស់កម្ពុជាមានការផ្លាស់ប្ដូរ ហើយត្រូវបានកំណត់ថានេះគឺជាតំណាង នៃការឯងរាជផ្នែកថាមពលរបស់ប្រទេសកម្ពុជា៕

 

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        170
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm