UN៖ មនុស្ស ២,៨លាននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងក្នុងរយៈពេល ១៥ខែនៅភាគខាងកើតកុងហ្គោ

2023/06/20 08:52:42 pm        97

 កុងហ្គោ៖ ការិយាល័យសម្របសម្រួលការងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ(OCHA) បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សប្រហែល ២,៨លាននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីខែមីនារហូតមក នៅខេត្ត North Kivu, South Kivu និងខេត្ត Ituri គឺជាខេត្តចំនួន ៣ដែលញាំញីដោយសារជម្លោះ ស្ថិតនៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។  

OCHAនិយាយនៅក្នុងការបញ្ចេញព័ត៌មានថា ប្រទេសនៅអាហ្វ្រិកកណ្តាលមួយនេះ បច្ចុប្បន្នមានមនុស្សជម្លៀសខ្លួនក្នុងប្រទេសចំនួន ៦,៣លាននាក់ ដែលជាចំនួនខ្ពស់ជាងគេបំផុត ជាងប្រទេសណាៗទាំងអស់នៅអាហ្វ្រិក ។  

OCHA បន្តទៀតថា អំពើហិង្សាយ៉េនឌ័រដែលកើតមានជាង ៣១.០០០ករណី ត្រូវបានចុះបញ្ជីនៅក្នុងរយៈពេល ៣ខែដំបូងក្នុងឆ្នាំ ២០២៣ ហើយពួកគេធ្វើការព្រមានថា ចំនួនពិតប្រាកដ អាចនឹងខ្ពស់ជាងនេះ ស្របពេលដែលអំពើហិង្សាផ្លូវភេទ តែងតែពុំត្រូវបានគេរាយការណ៍ ក្នុងនោះការបំពានលើកុមារ បានកើនឡើងដូចគ្នា  

ទីភ្នាក់ងារមនុស្សធម៌របស់ UNនៅក្នុងប្រទេសកុងហ្គោ និងដៃគូអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិរបស់ពួកគេ ត្រូវបានគេជំរុញឲ្យបញ្ជូនសមត្ថភាពបន្ថែមទៀត និងផ្តល់ធនធានច្រើនជាងមុន ដើម្បីបង្កើនទំហំជំនួយមនុស្សធម៌នៅក្នុងតំបន់ ក៏ដូចជាគាំទ្រដល់កិច្ចខិតខំរបស់រដ្ឋាភិបាលកុងហ្គោ និងធ្វើការយ៉ាងជិតស្និតជាមួយដៃគូក្នុងស្រុក និងអង្គការក្រៅស្រុក ។ 

 

OCHAនិយាយថា បើទោះបីជាទំហំតម្រូវការបែបនេះក៏ដោយ ការផ្តល់មូលនិធិសម្រាប់ការឆ្លើយតបមនុស្សធម៌ នៅតែទាបដដែល ដោយពួកគេកត់សំគាល់ឃើញថា ទីភ្នាក់ងារជំនួយត្រូវការថវិការ ២,២៥ពាន់លានដុល្លារ ដើម្បីជួយដល់មនុស្ស ១០លាននាក់នៅក្នុងឆ្នាំនេះ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm