តាកែវ៖ ឯកឧត្តម គី តិច អនុប្រធានក្រុមការងារចុះជួយស្រុកបាទី និងជាប្រធានចុះជួយមូលដ្ឋានឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងឯកឧត្តម ឈិត បូរ៉ាវុធ អនុប្រធាន រួមជាមួយអាជ្ញាធរភូមិ និងទាំងប្រជាពលរដ្ឋផងនោះ បានធ្វើការជួសជុល និងឈួសឆាយចាក់ដីបន្ថែម កែលម្អផ្លូវលំមួយខ្សែជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិក្រាំងធ្នង់ បន្ទាប់ពីផ្លូវនេះរងការខូចខាត។
ក្រោយពិនិត្យឃើញផ្លូវក្នុងភូមិក្រាំងធ្នង់ ត្រង់ចំនុចព្រែកកណ្តាលភូមិ ដល់ផ្នែកខាងជើងភូមិជួបការលំបាក ក្នុងការធ្វើដំណើរ ជាពិសេសការធ្វើដំណើរទៅមករបស់សិស្សានុសិស្សនោះ ឯកឧត្តម គី តិច បានណែនាំឲ្យឯកឧត្តម ឈិត បូរ៉ាវុធ ធ្វើការជួសជុល និងកែលម្អរជូនដល់ពួកគាត់ដើម្បីផ្តល់ភាពងាយ ស្រួលធ្វើដំណើរប្រកបមុខរបររកស៊ី និងការធ្វើដំណើរដល់សិស្សានុសិស្ស ៕



