Sporting Lisbon គ្រង​ជើង​ឯក​លី​គ​កំពូល​ព័រទុយហ្កាល់​លើក​ដំបូង​តាំងពី​ឆ្នាំ​២០០២

2021/05/12 10:48:24 pm        103

​បាល់ទាត់៖ ​ក្រុម Sporting Lisbon បាន​ក្លាយជា​ជើងឯក ​ក្របខណ្ឌ​លី​គ​កំពូល​ព័រទុយហ្កាល់​លើកដំបូង​គិតពី​ឆ្នាំ២០០២ ក្រោយ​ជ័យជំនះ ១-០ លើ Boavista​ យប់មិញ​។ ​គ្រាប់​បាល់​ជ័យជំនះ​មួយគ្រា​ប់​គិត​របស់ Sporting Lisbon ធ្វើបាន​ដោយ Paulinho​ នៅ​នាទី​ទី៣៦ ដែល​ធ្វើអោយ Sporting Lisbon ដាច់​ពិន្ទុ Porto ៨ពិន្ទុ​នៅសល់ ២ប្រកួត​ទៀត​ចប់​រដូវ​កាល​។

​​Sporting Lisbon មិនដែល​ចាញ់​ឡើយ ៣២ប្រកួត​កន្លងមក ​ខណៈ​ជើងឯក​លើក​នេះ​ក៏បាន​បញ្ចប់​រជ្ជកាល ១៩ឆ្នាំ​នៃ​ការ​គ្រង​ជើងឯក​តែ ២​ក្រុម​គឺ Benfica ​និង Porto​។ ​អ្នកគាំទ្រ Sporting Lisbon រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​អបអរសាទរ​ជើងឯក ​នៅ​ខាងក្រៅ​កីឡដ្ឋាន Jose Alvalade ​តាំង​ពីមុន​ប្រកួត​ចាប់ផ្តើម​។​ ​នេះ​ជា​ជើងឯក Primeira Liga ​ព័រទុយហ្កាល់​លើក​ទី១៩ ក្នុង​ប្រវត្តិសាស្ត្រ​សំរាប់ Sporting Lisbon ដែល​ជើងឯកចុងក្រោយ​របស់​ពួកគេ​តាំងពី​រដូវ​កាល ២០០១-២០០២​។

​​តាំងពី​ពេលនោះ​មក Porto ឈ្នះ​ជើងឯក ១១លើក ខណៈ Benfica ​ឈ្នះ ៧លើក​។​ ​គិត​មក​ដល់​ពេល​នេះ Benfica​ នៅតែ​ក្រុម​ដែល​ឈ្នះ​ជើងឯក​ លី​គ​ព័រទុយហ្កាល់​ច្រើនជាងគេ​ដល់​ទៅ ៣៧លើក, Porto ២៩លើក, Sporting Lisbon ១៩លើក, Belenenses ១លើក និង Boavista ១លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        139
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm