ឈីលី៖ កាលពីថ្ងៃចន្ទ (១៩ មិថុនា) ក្រុមសកម្មជនឈីលីបានប្រើរូបចម្លាក់ទឹកកកដើម្បីទាមទារការការពារមហាសមុទ្រអង់តាក់ទិកក្នុងអំឡុងពេលកិច្ចប្រជុំអន្តរជាតិនៃគណៈកម្មការសម្រាប់ការអភិរក្សធនធានមានជីវិតក្នុងមហាសមុទ្រអង់តាក់ទិក (CCAMLR) ។

ក្រុមសកម្មជនដែលជាផ្នែកមួយនៃសមូហកម្មសិល្បៈឈីលីមានឈ្មោះថា “Bla” បានធ្វើរូបចម្លាក់ទឹកកកប្រវែង ៣ ម៉ែត្រមានរូបរាងដូចបង្កង ដែលរលាយនៅចំពោះមុខមហាជនក្នុងរដ្ឋធានី។ ទឹកដ៏ត្រជាក់នៅមហាសមុទ្រអង់តាក់ទិកត្រូវបានគេប៉ាន់ប្រមាណថាអាចផ្ទុកបង្កងបានពី ៣០០ លានទៅ ៥០០ លានតោន ដែលមានទម្ងន់ជិតស្មើនឹងសត្វគោទាំងអស់នៅលើពិភពលោក។
ឥទ្ធិពលនៃការឡើងកំដៅផែនដីបានគំរាមកំហែងដល់ប្រភេទសត្វដែលរស់នៅក្នុងតំបន់មហាសមុទ្រនោះ ដែលភាគច្រើនអាស្រ័យដោយផ្ទាល់ ឬដោយប្រយោលទៅលើសបង្កងរបស់អង់តាក់ទិក ដែលជាប្រភេទសត្វមូលដ្ឋានចំពោះប្រព័ន្ធអេកូឡូស៊ី និងត្រូវបានលួចនេសាទដោយកងនាវារបស់ប្រទេសផ្សេងៗនៅតំបន់អង់តាក់ទិក។

គណៈកម្មការអភិរក្ស CCAMLR មានសមាជិកចំនួន ២៧ ដែលមាន ២៦ ប្រទេសរួមនឹងសហភាពអឺរ៉ុប ហើយបេសកកម្មរបស់គណៈកម្មការនេះគឺផ្តោតលើការអភិរក្សធនធានមនេជីវិតក្នុងមហាសមុទ្រអង់តាក់ទិក៕