
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃចន្ទ (១៩ មិថុនា)ថា កងកម្លាំងអ៊ុយក្រែនមិនបានបាត់បង់ទីតាំងនៅក្នុងការវាយលុករបស់ពួកគេប្រឆាំងនឹងកងទ័ពរុស្ស៊ីនោះទេ ខណៈដែលកងកម្លាំងសត្រូវបានត្រឹមតែខាតបង់ប៉ុណ្ណោះ។
លោក Zelenskiy បាននិយាយនៅក្នុងវីដេអូពេលយប់របស់ខ្លួនថា "នៅក្នុងទីតាំងមួយចំនួន កងកម្លាំងរបស់យើងកំពុងឆ្ពោះទៅមុខ ហើយខ្លះទៀតកំពុងការពារទីតាំង ឬទប់ទល់នឹងការវាយលុក និងការវាយប្រហារកាន់តែខ្លាំងពីកងកម្លាំងសត្រូវ"។
លោកបានបន្ថែមថា "យើងមិនបានបាត់បង់ទីតាំងនោះទេ មានតែរំដោះបានបន្ថែម ហើយកម្លាំងសត្រូវមានតែការខាតបង់ប៉ុណ្ណោះ។ សរុបមក ស្ថានភាពគឺខាងពួកយើងជាអ្នកដាក់សម្ពាធ ដែលត្រួសត្រាយផ្លូវសម្រាប់ជ័យជម្នះរបស់យើង"៕