
សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃចន្ទថា ចំនួនអ្នកគ្មានផ្ទះសម្បែងនៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ បើធៀបនឹងទិន្នន័យដែលបានកត់ត្រាកាលពីឆ្នាំ២០២០។
យោងតាមរបាយការណ៍នោះ តួលេខនៃចំនួនអ្នកគ្មានផ្ទះសម្បែងបានពង្រីកនៅក្នុងទីក្រុងធំៗភាគច្រើន រួមទាំងទីក្រុងឈីកាហ្គោ (Chicago), ម៉ៃអាមី (Miami), ប្តូស្តុន (Boston) និងហ្វ៊ីនិច (Phoenix) ក្នុងចំណោមទីក្រុងដទៃទៀត។របាយការណ៍ WSJ បានចង្អុលបង្ហាញថាកំណើននៃចំនួនអ្នកគ្មានផ្ទះសម្បែងអាចនាំឱ្យមានអស្ថិរភាពនៅក្នុងតំបន់ទីក្រុងនានាក្នុងប្រទេសនេះ៕
