ប្រទេសចិនបន្ថយការផ្តល់ប្រាក់កម្ចីគោល ដើម្បីស្តារតម្រូវការដែលងើបឡើងវិញ ក្នុងកម្រិតល្បឿនយឺត

2023/06/20 11:17:59 pm        157

ប្រទេសចិនបានកាត់បន្ថយការផ្តល់ប្រាក់កម្ចីគោលសំខាន់ៗរបស់ខ្លួន នៅថ្ងៃអង្គារ (ទី២០ ខែមិថុនា)នេះ ដែលជាការកាត់បន្ថយលើកដំបូង ក្នុងរយៈពេល ១០ខែ ខណៈដែលអាជ្ញាធរ​ព្យាយាគាំទ្រដល់សេដ្ឋកិច្ច ដែលងើបឡើងវិញក្នុងកម្រិតល្បឿនយឺត ទោះបីជាការបារម្ភអំពីទីផ្សារអចលនទ្រព្យ មានន័យថា ការបន្ធូរបន្ថយមិនមានទំហំធំ ដូចការរំពឹងទុកក៏ដោយ។

ការបន្ថយរូបិយវត្ថុចុងក្រោយនេះ កើតឡើង នៅពេលដែលការងើបឡើងវិញក្រោយមានជំងឺរាតត្បាត នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក បង្ហាញ​សញ្ញានូវ​ការបាត់​បង់​សន្ទុះដំបូង ដែលបានឃើញនៅក្នុងត្រីមាសទី១។ អត្រាការប្រាក់កម្ចី (LPR) រយៈពេល ១ឆ្នាំ ត្រូវបានបន្ទាបពី ១០ភាគរយមកត្រឹម ៣,៥៥ភាគរយ ខណៈពេលដែលអត្រាប្រាក់កម្ចី (LPR) ៥ឆ្នាំ ត្រូវបានកាត់បន្ថយមកត្រឹមកម្រិតដូចគ្នា ៤,២០ភាគរយ។

លោក Julian Evans-Pritchard ប្រធានផ្នែកសេដ្ឋកិច្ចរបស់ចិន នៅក្រុមហ៊ុន Capital Economics បាននិយាយថា ការកាត់បន្ថយទាំងនេះនឹងកាត់បន្ថយការចំណាយលើប្រាក់កម្ចីថ្មី ក៏ដូច​ជាការ​ទូទាត់ការប្រាក់លើប្រាក់កម្ចីដែលមានស្រាប់។ ការកាត់បន្ថយនោះគួរតែមិនបានជួយដល់សកម្មភាពសេដ្ឋកិច្ចច្រើននោះទេ។ យើងគិតថា វាមិនទំនងជំរុញ​ឲ្យមាន​ការកើន​ឡើង​ខ្លាំង នៅ​ក្នុងកំណើនឥណទាននោះទេ ដោយសារតម្រូវការឥណទានទាប»។

ការ​កាត់បន្ថយដែលតិចជាងការរំពឹងទុកនេះ បានធ្វើឲ្យអ្នកវិនិយោគខកចិត្តដោយតារាងសន្ទស្សន៍ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យចិនដីគោក Hang Seng (.HSMPI) ធ្លាក់ចុះ ៣,៦១ភាគរយ លើសពីការធ្លាក់ចុះនៃតារាងភាគហ៊ុនរបស់ភាគហ៊ុន Hang Seng (.HSI) ។ រូបិយប័ណ្ណចិន បានធ្លាក់ថ្លៃ ០,២៥ភាគរយ ហើយទីផ្សារភាគហ៊ុនអាស៊ីគ្រប់កន្លែង ក៏​បាន​ធ្លាក់​ចុះ​ផងដែរ។

លោក Xing Zhaopeng អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់របស់ប្រទេសចិន នៅធនាគារ ANZ បាននិយាយថា ការកាត់បន្ថយតិចជាងការរំពឹងទុករយៈពេលប្រាំឆ្នាំនេះ បង្ហាញថា អាជ្ញាធរ​មាន​ការ​ប្រុង​ប្រយ័ត្ន ក្នុងការប្រើប្រាស់ទីផ្សារអចលនទ្រព្យជាទម្រង់នៃកញ្ចប់ថវិកាស្រោចស្រង់រយៈពេលខ្លី ដែលអាចបង្កើតហានិភ័យថ្មីរយៈពេលខ្លី។ កាលពីថ្ងៃសុក្រ គណៈរដ្ឋមន្ត្រីរបស់ប្រទេសចិនបានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីវិធានការជំរុញកំណើនសេដ្ឋកិច្ច និងបានសន្យាគាំទ្រគោលនយោបាយបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        319
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        364
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm