
រដ្ឋាភិបាលម៉ិកស៊ិក បានចេញវីដេអូបង្ហាញរថពាសដែកដែលពួកគេរឹបអូសបានពីក្រុមឧក្រិដ្ឋជន ត្រូវបានបំផ្លាញចោល។ នៅក្នុងរូបភាពវីដេអូឃ្លីបនេះ ឃើញពេលដែលដងស្ទូចលើកដំបូលរថពាសដែកមួយគ្រឿង ក្នុងចំណោមរថពាសដែក ១៤គ្រឿងដែលរឹបអូសបានពីក្រុមឧក្រិដ្ឋជន។ ការិយាល័យរដ្ឋអាជ្ញាម៉ិកស៊ិក និយាយថា យានទាំងនេះ ត្រូវបានគេស្គាល់ថាជាយានចម្លែកដែលម្ចាស់របស់វាទិញមក ដើម្បីកែច្នៃធ្វើជារថពាសដែក៕
