បារាំងផ្តល់ថវិកា ២៥,៨ លានអឺរ៉ូដល់ទុយនីស៊ីដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍

2023/06/21 12:47:21 am        61

បារាំង ៖​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin (ហ្សេរ៉ាល់ ដាម៉ាណាំង) បាននិយាយក្នុងអំឡុង​ដំណើរ​ទស្សនកិច្ចទៅ​កាន់ទុយនីស៊ីកាលពីថ្ងៃចន្ទថា ប្រទេសបារាំងនឹងផ្តល់ថវិកាចំនួន ២៥,៨ លានអឺរ៉ូដើម្បី​ជួយប្រទេសនេះ​បញ្ឈប់ទូកដឹក​ជនអន្តោប្រវេសន៍​ឆ្លងកាត់មហាសមុទ្រមេឌីទែរ៉ាណេ។

ថវិកានេះនឹងចំណាយលើឧបករណ៍ និងការបណ្តុះបណ្តាល ហើយបន្ថែមលើកញ្ចប់ថវិកាសហភាពអឺរ៉ុបចំនួន ១០៥ លានអឺរ៉ូ ដែលប្រធាន​គណៈកម្មការសហភាពអឺរ៉ុបបានប្រកាសកាលពីដើមខែនេះ ដើម្បីជួយទុយនីស៊ី ដោះស្រាយកំណើនដ៏ខ្ពស់​នៃការចាកចេញរបស់​ជនអន្តោប្រវេសន៍។

ការឆ្លងកាត់សមុទ្រដ៏គ្រោះថ្នាក់ ដែលជារឿយៗពួកគេធ្វើដំណើរដោយទូកមានហ្វូងមនុស្សជិះប្រជៀតគ្នាច្រើន បាននាំឱ្យមានការលង់​ទឹកដ៏គួរឱ្យភ័យ​ខ្លាច ក៏ដូចជាកំណើនដ៏ធំនៃការមកដល់នៃជនអន្តោប្រវេសន៍​នៅក្នុង​ប្រទេសអ៊ីតាលីក្នុងឆ្នាំនេះ បណ្តាលឱ្យមាន​ការជាប់គាំងនយោបាយនៅអឺរ៉ុប។ ការលិចទូកកាលពីសប្តាហ៍មុនដែលដឹកជនអន្តោប្រវេសន៍រាប់រយនាក់មកពីប្រទេសលីប៊ីទៅក្រិកបានគូស

បញ្ជាក់ពីហានិភ័យនៃការឆ្លងកាត់សមុទ្រ។

ចំនួនជនអន្តោប្រវេសន៍មកពីទុយនីស៊ីក៏កំពុងកើនឡើងផងដែរ នៅពេលដែលប្រទេសនេះប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ព្រមទាំងអាចនឹងឈាន​ដល់វិបត្តិហិរញ្ញវត្ថុសាធារណៈ។ សហភាពអឺរ៉ុបក៏បានផ្តល់ថវិកាដល់ទុយនីស៊ីប្រហែល១ ពាន់លានអឺរ៉ូដើម្បីជួយប្រព័ន្ធហិរញ្ញវត្ថុរបស់រដ្ឋ ប្រសិនបើប្រទេសនេះអនុញ្ញាតចំពោះកម្មវិធី​មូលនិធិរូបិយ​វត្ថុអន្តរជាតិ​ដែលរួមមានការកាត់បន្ថយការឧបត្ថម្ភធន និងការរៀបចំរចនាសម្ព័ន្ធ​ឡើងវិញនៃ​បណ្ដា​ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm