មេដឹកនាំចិន និងអាល្លឺម៉ង់ ជួបពិភាក្សាគ្នា ក្នុងអ្វីដែលហៅថា ការថ្លឹងថ្លែងដ៏តឹងតែង

2023/06/21 01:09:06 am        63

ចិន ៖ អធិការបតីរបស់ប្រទេសអាល្លឺម៉ង់ លោក Olaf Scholz ធ្វើជាម្ចាស់ផ្ទះទទួលលោកនាយករដ្ឋមន្ត្រីចិន Li Qiang ដើម្បីបើកកិច្ចពិភាក្សា នៅថ្ងៃអង្គារ (ថ្ងៃទី២០ ខែមិថុនា) នេះ ក្នុងគោលបំណងស្វែងរកការស្តារឡើងវិញនូវ​កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ បន្ទាប់ពីទីក្រុងប៊ែរឡាំង បានចាត់ទុកទីក្រុងប៉េកាំងថា ជា «គូប្រជែងជាប្រព័ន្ធ»។

នេះជាការធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងរបស់លោក Li គិតចាប់តាំងពីលោក ត្រូវបានតែងតាំងជា​នាយករដ្ឋមន្ត្រី ក្នុងខែមីនា ហើយលោកបានបំពេញភារកិច្ចជួយពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសចិន ក្រោយការរីករាលដាលនៃជំងឺកូវីដ។

ប៉ុន្តែមិនដូចដំណើរទស្សនកិច្ចមុនៗរបស់ឥស្សរជនជាន់ខ្ពស់ចិននោះទេ នៅពេលដែលមេដឹកនាំ​អាល្លឺម៉ង់ដែល​ពោរពេញដោយការពិចារណាហេតុផល ចង់ពង្រីកទំនាក់ទំនងធុរកិច្ចជាមួយប្រទេសយក្សរបស់អាស៊ីមួយនេះ បានស្វាគមន៍ចំពោះការមកដល់ជាផ្លូវការនេះ ដោយដំណើរទស្សនកិច្ចរបស់លោក Li បានកើតឡើងក្នុង​ខណៈ​ពេលដែលប្រទេសអាល្លឺម៉ង់កំពុងប្រញាប់ប្រញាល់ធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់ខ្លួន។

ដោយរងគ្រោះព្រោះតែពឹងផ្អែកលើឧស្ម័នរបស់ប្រទេសរុស្ស៊ី និងដោយត្រូវបានធ្វើឲ្យរង​ទុក្ខពីការរំខាន​នៃខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងអំឡុងពេលជំងឺរាតត្បាត អាល្លឺម៉ង់កំពុងបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បី «កាត់បន្ថយហានិភ័យ» ពីប្រទេសចិន។

ក្នុងជំនួបជាមួយប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier កាលពីថ្ងៃចន្ទ (ទី១៩ ខែមិថុនា) លោក Li បាននិយាយថា ប្រទេសចិនបានត្រៀមរួចជាស្រេច ក្នុងការធ្វើការជាមួយអាល្លឺម៉ង់ ដើម្បីរួមចំណែកដល់«ស្ថិរភាព និងវិបុលភាពពិភពលោក»។ ប៉ុន្តែយ៉ាងណាក្ដី នៅពេលដែលលោកអង្គុយជាមួយលោក Scholz យុទ្ធសាស្ត្រសន្តិសុខជាតិដំបូងរបស់អាល្លឺម៉ង់ ដែលត្រូវបានបោះពុម្ពផ្សាយប៉ុន្មានថ្ងៃមុននឹងបង្កើតបានស្ថានភាពថ្មី។

ផែនការមេក្នុងយុទ្ធសាស្ត្រនេះ បានចោទប្រកាន់ចិនឥតប្រណីថា បានធ្វើសកម្មភាពប្រឆាំងនឹង​ផលប្រយោជន៍​របស់អាល្លឺម៉ង់ ដោយធ្វើឲ្យសន្តិសុខអន្តរជាតិ «ស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង» និងមិនយកចិត្ត​ទុកដាក់​ដល់សិទ្ធិមនុស្ស។ ប៉ុន្តែប្លង់នេះ ក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការទទួល​បានកិច្ចសហប្រតិបត្តិការ​របស់ទីក្រុងប៉េកាំងលើបញ្ហាសកល ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុផងដែរ។

យ៉ាងណាក្ដី កិច្ចពិភាក្សា នៅថ្ងៃអង្គារនេះ រវាងរដ្ឋាភិបាលទាំងពីរ គឺជា «ការសាកល្បងយ៉ាងតឹងតែងថា តើភាពជាដៃគូពិតប្រាកដ រវាងទីក្រុងប៊ែរឡាំង និងទីក្រុងប៉េកាំង នៅតែអាចធ្វើទៅបានដែរ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm