ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ក្នុងនាមពលរដ្ឋ និងសកម្មជន ត្រូវមានភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ

2023/06/21 02:10:11 am        245

ពោធិ៍សាត់៖ ក្នុងនាមប្រជាជនកម្ពុជា និងជាសកម្មជនយុវជនបក្ស យើងត្រូវមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ របស់យើង ហើយនេះគឺជាឆន្ទៈដ៏ស្មោះត្រង់របស់សមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប។ នេះបើតាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០ ២៣។

ឯកឧត្ដមបន្តថា យើងក៏ត្រូវគោរពផ្តល់តម្លៃចំពោះគំរូវីរភាព និងពលិកម្មរបស់អ្នកជំនាន់មុន ហើយថែរ ក្សាឱ្យបានដាច់ខាតនូវស្មារតីនៃការស្រឡាញ់សន្តិភាព និងការបង្រួបបង្រួមជាតិ។ ពិតណាស់, ពាក្យស្រឡាញ់សន្តិភាពអាចត្រូវបានឮជាញឹកញាប់ រហូតដល់អ្នកខ្លះអាចមើលស្រាលចំពោះតម្លៃនៃសន្តិភាព។ យ៉ាងណាក៏ដោយ សូមចងចាំថា សន្តិភាព ដែលយើងទាំងអស់គ្នាកំពុងទទួលបានដូចបច្ចុប្បន្ននេះ គឺបានកើតឡើងដោយលំបាកបំផុត ប៉ុន្តែអាចនឹងបាត់បង់ទៅវិញយ៉ាងផុយស្រួយគ្រប់ពេលវេលា តួយ៉ាងដូចជាព្រឹតិ្តការណ៍ ១៨ មីនា ១៩៧០ ដែលបានអូសទម្លាក់កម្ពុជាទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល ហើយដែលបានបន្តអូសបន្លាយរាប់ទសវត្សរ៍នៅលើមាតុភូមិដ៏កំសត់មួយនេះ។

ឯកឧត្ដមបន្ថែមថា ក្នុងនាមជាជំនួយការរបស់បក្ស, យុវជនគណបក្សមានភារកិច្ចបំផុសចលនាយុវជន ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស ហើយចំពោះមុខនេះ គឺយើងទាំងអស់គ្នាត្រូវខិតខំធ្វើយ៉ាងណាឱ្យបក្សឈ្នះលើសលុបនៅក្នុងសមរភូមិប្រជាធិបតេយ្យ។ នេះគឺជាការវាស់ស្ទង់នូវអ្វីដែលគណបក្សយើងបានខិតខំបម្រើប្រជាពលរដ្ឋក្នុងរយៈកាលប្រមាណជាង ៤០ ឆ្នាំកន្លងមកហើយ ជាពិសេសក្នុងអាណត្តិ ២០១៨-២០២៣ នេះ គឺការសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជាចាស់ក្មេង ឱ្យឆ្លងរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩ ។

គោលដៅនៃបេសកកម្មរបស់យុវជនបក្ស និងគណបក្ស គឺរួមគ្នាយកបេះដូងប្រជាពលរដ្ឋឱ្យបានច្រើនលើសលុបនៅក្នុងសមរភូមិប្រជាធិបតេយ្យ ដើម្បីឱ្យបក្សមានឱកាសបន្តបម្រើប្រជាពលរដ្ឋ ដោយប្រើប្រាស់វិធីសាស្ត្រចំនួន ៤ ក្នុងនោះមានដូចជា រៀបចំកម្លាំងតាមរយៈការពង្រឹងរចនាម្ពន្ធ អង្គការចាត់តាំ ង និងបែងចែកភារកិច្ចឱ្យបានច្បាស់លាស់, ទី២.ហ្វឹកហ្វឺនបំប៉នស្មារតីជាប្រចាំ តាមរយៈការអប់រំបណ្តុះបណ្តាល និងថែទាំសតិអារម្មណ៍, ទី៣.បំពាក់មធ្យោបាយ-សម្ភារ តាមរយៈការចែករំលែកជួយគ្នាតាមគ្រប់លទ្ធភាពពីលើដល់ក្រោម និង ទី៤.រៀបចំផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធានាបា នប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមជាមួយនឹងការវិភាគក្តាប់សភាពការណ៍ឱ្យបានសុក្រឹត និងទាន់ពេ លវេលា៕​ ដោយ៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        172
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        88
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm