ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត​៖ ទោះបី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ប៉ុន្តែ​សច្ចភាព​គឺ​មិន​សាបសូន្យ​នោះឡើយ​

2023/06/21 02:53:46 am        215

​បាត់ដំបង៖ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៣ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល បាន​ថ្លែង​សាទរ​ចំពោះ​ពិធី​រំឭក​ខួប​លើក​ទី​៤៦​ឆ្នាំ នៃ​ដំណើរ​ឆ្ពោះទៅរក​ការរំដោះ​ជាតិ​ចេញពី​របប ប៉ុល ពត ដែល​បាន​កាប់សម្លាប់​ប្រជាពលរដ្ឋ និង​បំផ្លិចបំផ្លាញ​សមិទ្ធផល​ជាតិ ដោយ​បង្ក​នូវ​ភាព​សោកសង្រេង​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ក្រុមគ្រួសារ និង​មហា​វិនាសកម្ម​ដល់​សង្គមជាតិ​ក​ម្ពុ​ជា​ទាំងមូល​។ ឯកឧត្ដម​បន្តថា ទោះ បី​ព្រឹត្តិការណ៍​ទាំងនេះ បាន​ក្លាយជា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ទៅហើយ​ក្តី ប៉ុន្តែ​សច្ចភាព​មួយ​ដែល​មិន​សាបសូន្យ គឺ​សម្តេច​តេ​ជោ រួម​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជា​វីរជន​ដែល​បាន​រំដោះជាតិ និង​ប្រ ជា​ជន​ឱ្យ​រួច​ផុតពី​របប​សាហាវយង់ឃ្នង ប៉ុល ពត ហើយ​ក្នុង​រយៈពេល​ប្រមាណ ៤៤ ឆ្នាំកន្លងមក​នេះ​វីរ ជន​ទាំងនេះ​ក៏បាន​នៅ​បន្ត​ការពារ និង​បម្រើប្រជាជន និង​មិនដែល​បោះបង់ចោល​ប្រជាជន​នោះ​ទ្បើ​យ ទោះ​ក្នុង​កាលៈទេសៈ​លំបាក​បំផុត​យ៉ាងណាក៏ដោយ គឺ​«​ទីណា​ប្រជាជន​មានទុក្ខ គឺមាន​មុខ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​»​ជានិច្ច​។​

​ក្នុង​ពិធី​នោះដែរ ឯកឧត្ដម​បាន​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​សមិទ្ធផល ដែល​យុវជន​រៀមច្បង​បាន​តស៊ូ លះបង់ និង​បន្សល់​ទុកឱ្យ​រហូតមក​ដល់​បច្ចុប្បន្ននេះ ហើយក៏​សូម​ប្តេជ្ញាចិត្ត និង​រួម​កម្លាំង​យកជ័យ​ជម្នះ​នៅ​ថ្ងៃទី​២៣ ខែកក្កដា​ខាងមុខ ដើម្បី​ថែរក្សា​សមិទ្ធផល​ដ៏​ថ្លៃថ្លា​ទាំងនេះ និង​បន្ត​អភិវឌ្ឍ​ឱ្យ​កាន់តែ​រី​កច ម្រើ​ន​ទៅមុខ​បន្ថែមទៀត លើ​មូលដ្ឋាន​នៃ​ម្លប់​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​, គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​, នីតិរដ្ឋ និង​ការ​ប្រកាន់ខ្ជាប់​នូវ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ​។​

​ឯកឧត្ដម​បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​បង្អែក​ដ៏​រឹងមាំ​របស់​ប្រជាជន ក្នុង​ការធានា​ការពារ​ស ន្តិ​ភាព ស្ថិរភាព ភាពសុខសាន្ត វឌ្ឍនភាព និង​វិបុលភាព ហើយក៏​អាច​និយាយបានថា គឺជា​គណបក្ស​តែមួយគត់ ដែល​តែង​បាន​លះបង់​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ជាតិ និង​ប្រជាជន​។ ការទទួលបាន​នូវ​ទំនុកចិត្ត​របស់​ប្រជាជន ដែលជា​ជោគជ័យ​ធំ​របស់​គណបក្ស​ប្រជាជន​កន្លងមកនេះ គឺ​ដោយសារ​គណបក្ស​បាន​កសាង​សមិទ្ធផល​ជាច្រើន​ជូន​ជាតិ​ទាំង​ក្នុង​អតីតកាល និង​បច្ចុប្បន្ន ហើយ​ក៏មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ស ម្រា​ប់​អនាគត​ផងដែរ​។ ដូច្នេះ ក្នុងនាម​យើងទាំងអស់គ្នា​ជា​កោសិកា​បន្តវេន​របស់​គ​ណ​បក្ស គឺ​ចាំបាច់​ត្រូវ​បន្ត​នូវ​ស្មារតី​, ប្រពៃណី​, គំរូ​វីរភាព និង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​របស់​បក្ស ព្រម​ជាមួយនឹង​ការបន្ត​ពង្រឹង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ឱ្យ​បានល្អ​រឹងមាំ ដើម្បី​រក្សា​ប្រៀប​ឈ្នះ​របស់​បក្ស និង​ភាពសុខសាន្ត​រប ស់​ប្រជាជន​ជានិច្ច​និរន្តរ៍​។​

​ការជួបជុំ​របស់​សកម្ម​ជន​យុវជន​បក្ស​ក្នុងថ្ងៃនេះ គឺជា​លទ្ធផល​នៃ​ការរៀបចំ​រចនា​សម្ពន្ធ និង​ការ​បែង​ចែ ក​ភារកិច្ច​ការងារ ក៏ដូចជា​ការទទួលខុសត្រូវ​បានច្បាស់លាស់​រឹងមាំ ដែល​ពិតជា​បានបង្ហាញ​អំពី​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ល្អ​របស់​កម្លាំង​សកម្មជន​យុវជន​គណបក្ស សំដៅ​ចូលរួមចំណែក​បំពេញបេសកកម្ម និង​សម្រេច​សមិទ្ធផល​វិជ្ជមាន​កាន់តែ​ច្រើនឡើង​ថែមទៀត​ជូន​ជាតិ និង​ប្រជាជន ស្របតាម​បុព្វហេតុ និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ស​ន្ទ​ស្សន៍​ឆ្នាំ​២០២២ អាចជា​តម្រុយ​វិ​ជ្ជ មាន​សម្រាប់​បក្ស​ប្រជាជន​ក្នុង​ឆ្នាំ​២០២៣ នេះ ប៉ុន្តែ​យ៉ាងណាក៏ដោយ យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត ដើម្បី​ធានា​ប្រៀប​ឈ្នះ​ជានិច្ច​និរន្តរ​៕​ដោយ​៖ គង់ ឌិន​​​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm