មន្ត្រីចុះជួយឃុំវ៉ារិនបើកស្លាកសញ្ញាគណបក្សប្រជាជកម្ពុជាដ៏ធំ ដើម្បីឃោសនាការបោះឆ្នោតនៅថ្ងៃខាងមុខ

2023/06/20 08:03:09 pm        491


​ភ្នំពេញ៖ ដើម្បីឈានឆ្ពោះទៅកាន់ការបោះឆ្នោតជើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យសម្រេច បានជោគជ័យ ឯកឧត្ដម សៅ សារឿន អនុប្រធាន ក្រុមការងារចុះជួយស្រុកវ៉ារិន ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំវ៉ារិន ខេត្តសៀមរាប ព្រមទាំងសមាជិកក្រុមការងារជាច្រើនរូប បានអញ្ជើញ ចូលរួមបើកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា​ខ្នាតធំពីរផ្ទាំង ដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រធំៗជាច្រើដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រ កម្ពុជា។ ពិធីបើក ស្លាកសញ្ញាគណ បក្សប្រជាជនកម្ពុជានេះបាន ធ្វើនៅទីប្រជុំជន ភូមិទួលរមៀត ក្នុងឃុំ រិន ។

​គួរបញ្ជាក់ថា កន្លងទៅនេះក្រុមការងារយុវជនឃុំបានចុះធ្វើសកម្មភាព លើកស្លាក សញ្ញាគណបក្សប្រជាជន កម្ពុជា នៅ តាមភូមិនីមួយៗ ទៅតាមផែនការរបស់ គណៈកម្មាធិការគណបក្សឃុំជាបន្តបន្ទាប់ ហើយថ្ងៃនេះ បន្ទាប់ ពីក្រុមការងារខិតខំធ្វើទាំងយប់ទាំងថ្ងៃ ក្នុងការស្ទូចតំឡើងផ្ទាំងប៉ាណូគណបក្ស ប្រជាជនកម្ពុជាឲ្យបាន ទាន់ពេលវេលា ។

​ស្លាកសញ្ញាគណបក្សប្រជាជន កម្ពុជាថ្មីខ្នាតធំចំនួន២ផ្ទាំងទៀត នៅក្នុង ភូមិ ទួលរមៀត ឃុំ វ៉ារិន ដែលរំលេចដោយ សញ្ញាគណបក្សប្រជាជនកម្ពុជានិង ផ្ទាំងរូបភាពថ្មីៗ ស្តីពីសមិទ្ធិផលធំៗនានាជាប្រវត្តិសាស្ត្រ យ៉ាងរឹងមាំ តភ្ជាប់ភ្លើងហ្វាបំភ្លឺ ប្រកប ដោយភាពទាក់ទាញ ទាំង ពេល ថ្ងៃនិងរាត្រី ដើម្បីត្រៀមលក្ខណឃោសនាផ្សព្វផ្សាយនា ថ្ងៃបើកនិងបិទយុទ្ទនាការឃោសនា បោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ខាងមុខនេះប្រកបដោយភាពជោគជ័យ។

​ឯកឧត្តម សៅ សារឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជា ចំពោះគ្រប់សកម្មភាពរបស់ ក្រុមការ ងារថ្នាក់កណ្តាលនិងថ្នាក់ មូល ដ្ឋាន ដែលបានសហការនិងសាមគ្គីឯកភាពគ្នាបានល្អ កក្តាទាំងនេះ បានបង្ហាញ ឲ្យប្រ ជា ពលរដ្ឋមានភាពជឿជាក់ មកលើ ការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ជាប្រធាគណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តម បាន ជម្រុញឱ្យ ក្រុមជំនាញលើកស្លាក សញ្ញាគណបក្សធ្វើយ៉ាងណា ការពារ ថែរក្សា និងចាក់គ្រឹះ ជើងទម្ររឱ្យ បានរឹងមាំនិង ទុបស្កាត់ បាន នូវការរង គ្រោះ ដោយ ធម្មជាតិផ្សេងៗ ជាពិសេសជំនាញ ត្រូវសិក្សាដាក់ អំពូលបំភ្លឺឬផ្ទាំង សូឡាឬអគ្គីសនី សម្រាប់ បំភ្លឺ នៅ ពេល យប់ ដើម្បីធានាបានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុង ការធ្វើដំណើរ ទៅ មកផងដែរ។

ក្នុងនាមសម្តេចពិជ័យសេនា អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តសៀមរាប ព្រមទាំង ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកវ៉ារិន ឯកឧត្តម សៅ សារឿន បានថ្លែងការកោត សរសើរ និង វាយតម្លៃខ្ពស់ ចំពោះ ការវិវត្តន៍ រីកចម្រើន ព្រម ទាំងការងារ បង្កបង្កើន ផលកសិកម្មរបស់បងប្អូនប្រ ជា ពលរដ្ឋដោយ សារឆ្នាំ នេះ បងប្អូនពុំទាន់ទទួលបាន អំណោយ ផលពីធម្មជាតិ នៅឡើយ ។ ឯកឧត្តម សៅ សារឿន បាន គូសរំលេច ពីការ យកចិត្តទុកដាក់ខ្ពស់ក្រោមការដឹកនាំប្រកបដោយ គតិ បណ្ឌិតរបស់ សម្ដេច តេជោប្រមុខរាជរដ្ឋាភិបាល និងជាប្រធាន គណបក្សប្រជាជន កម្ពុជា ដែលបានខិតខំស្ដារនិងកសាង ប្រទេស តាំងពី បាតដៃទទេរហូត រហូតមានអ្វីៗ ទាំង អស់ ដូចសព្វ ថ្ងៃនេះ ដូច ជា ហេ ដ្ឋារចនាសម្ពន្ធ័បណ្តាញ គមនាគមន៍តាំងពីទីក្រុង រហូត ដល់ជនបទ មាន ដូចជាស្ពាន បណ្តាញ អគ្គីសនី មន្ទីរពេទ្យ វត្តអារាម សាលា រៀន សំណង់ នានា ព្រមទាំង មធ្យោបាយ ធ្វើដំណើរ និង សមិទ្ធិផល នានា ជាច្រើន ទៀត ដែល រាជរដ្ឋាភិបាល បាននិងកំពុង បន្ត កសាង អភិវឌ្ឍ ន៍ ជាបន្តបន្ទាប់៕អត្ថបទៈ មុត​ សុទ្ធ​

អត្ថបទដែលទាក់ទង

សម្តេចពិជ័យសេនា ទៀ បាញ់៖ ពេលនេះកម្ពុជាចាំបាច់ត្រូវតែដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាដោយមិនត្រូវរារែកទៀតនោះឡើយ
2026/05/12 08:32:31 pm        1
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ
2026/05/12 07:40:14 pm        1
កំពង់ផែស្វយ័តភ្នំពេញ អនុវត្តការងារឆ្នាំ២០២៥ សម្រេចបានកំណើនល្អគ្រប់វិស័យ
2026/05/12 07:30:12 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានប្រតិបត្តិក្រុមហ៊ុន Apple, Boeing, Citi, Tesla និង Meta ចូលរួមដំណើរទស្សនកិច្ចរបស់លោក Trumpទៅកាន់ចិន

2026/05/12 09:04:34 pm
​សម្តេចពិជ័យសេនា ទៀ បាញ់៖ ពេលនេះកម្ពុជាចាំបាច់ត្រូវតែដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាដោយមិនត្រូវរារែកទៀតនោះឡើយ
2026/05/12 08:32:31 pm
​វិមានក្រឹមឡាំងបញ្ជាក់ជាថ្មីពីការអះអាងរបស់លោក Putin ដែលថា សង្គ្រាមជិតចប់ហើយ ក្រោយអ៊ុយក្រែនសង្ស័យ
2026/05/12 08:14:26 pm
​លោកស្រីប្រធានាធិបតី Sheinbaum ៖ ម៉ិកស៊ិកនឹងបញ្ជូននាវាដឹកជំនួយថ្មីទៅកាន់ប្រទេសគុយបា
2026/05/12 08:13:50 pm
​អាហ្សង់ទីនច្រានចោលក្តីបារម្ភពីវីរុស Hantaនៅខេត្តមជ្ឈមណ្ឌលទេសចរណ៍ Tierra del Fuego
2026/05/12 08:13:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/11 04:50:36 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/06 11:58:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/09 12:23:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am