ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ជិត ​៤០​ម៉ឺន​គ្រួសារ​ហើយ​ បានទទួល​អំណោយ​គាំពារ​សង្គម​ពី​រាជរដ្ឋាភិបាល​

2021/05/12 06:11:16 pm        391

ភ្នំពេញ៖ គិត​មកដល់ពេលនេះ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ជិត ​៤០​ម៉ឺន​គ្រួសារ​ហើយ បាន​ទទួល​ស្បៀងអាហារ​ពី​រាជរដ្ឋាភិបាល​តាមរយៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​បន្ត​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ចំនួន​ ២​ម៉ឺន​គ្រួសារ​បន្ថែម​ទៀត ហើយ​បើ​គិត​មកដល់​ថ្ងៃនេះ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​បិទ​ខ្ទប់ ដោយ​ជំងឺ​កូ​វីដ​-១៩ ចំនួន​ជិត​៤០​ម៉ឺន​គ្រួសារ​ហើយ ដែល​ទទួល​បាន​ស្បៀងអាហារ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ឱ្យដឹងថា ប្រជាពលរដ្ឋ​ទាំង ​២​ម៉ឺន​គ្រួសារ​ដែល​ទទួល​អំណោយ​នៅ​ថ្ងៃទី​១២ ឧសភា​នេះ រួមមាន នៅ​ខណ្ឌមានជ័យ​ចំនួន ​៤០០០​គ្រួសារ ខណ្ឌ​ពោធិ​សែន​ជ័យ​ចំនួន​៨០០០​គ្រួសារ ខណ្ឌដង្កោ​ចំនួន​ ៥០០​គ្រួសារ ខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​៤៤០០​គ្រួសារ ខណ្ឌ​ជ្រោយចង្វារ​ចំនួន​៥០០​គ្រួសារ ខណ្ឌ​៧​មករា​ចំនួន​៣០០​គ្រួសារ ខណ្ឌទួលគោក​ចំនួន​១០០០​គ្រួសារ ខណ្ឌ​ច្បារអំពៅ​ចំនួន​ ៥០០​គ្រួសារ និង​ខណ្ឌ​កំបូល​ចំនួន​៨០០​គ្រួសារ​។​

​មន្ត្រី​ដដែល​បន្ត​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​ឯកឧត្ដម ឃួ​ង ស្រេង បាន​សហការ​ជាមួយ​ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដោយបាន​ប្រើប្រាស់​កងទ័ពជើងគោក​ចំនួន​២០៦​នាក់ និង​រថយន្ត​៦២​គ្រឿង ចេញ​យុទ្ធនាការ​ដឹកជញ្ជូន​ស្បៀងអាហារ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ​ចាប់តាំងពី​ថ្ងៃទី​១៩ ខែមេសា ដល់​ថ្ងៃ​១២ ខែ ឧសភា​នេះ ​បាន​ចំនួន ៣៩៤.៦៥២​គ្រួសារ​ហើយ​៕ ​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        321
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm