ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានដាក់សំណើក្នុងការនាំយកខ្សែការពារហូឡង់ Jurrien Timber ពីក្លិបហូឡង់ Ajax Amsterdam ដែលគេជឿថាមានតម្លៃប្រមាណ ៣០លានផោន។
ក្លិបនៅ Premier League មួយចំនួនដូចជា Manchester United ជាដើម រួមជាមួយ Bayern Munich សុទ្ធតែមានទំនាក់ទំនងចង់បានកីឡាករវ័យ ២២ ឆ្នាំរូបនេះ ដែលនៅសល់កិច្ចសន្យាជាមួយ Ajax ២ ឆ្នាំទៀត។
Arsenal ដែលជាជើងឯករង Premier League រដូវកាលមុន ត្រូវបានគេរំពឹងថាឈានមុខគេក្នុងការនាំយក Jurrien Timber តែ Ajax គ្រោងទាមទាតម្លៃច្រើនជាងនេះ។
Jurrien Timber បានបង្ហាញខ្លួនសរុប ៤៧ ប្រកួតគ្រប់ក្របខណ្ឌឱ្យ Ajax រដូវកាលមុន បូករួមទាំង៦ប្រកួតនៅ UEFA Champions League ផងដែរ។
Timber បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិហូឡង់ ១៥ លើក និងជាសមាជិករបស់ក្រុមជម្រើសជាតិហូឡង់នៅ World Cup ២០២២ ចូលលេងពេញទាំង ៤ ប្រកួតខណៈហូឡង់ឡើងដល់វគ្គ ៨ ក្រុមចុងក្រោយមុនពេលចាញ់ក្រុមជើងឯកអាហ្សង់ទីនដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី៕ អត្ថបទ៖នាង សុភាវុធ
