នាយកដ្ឋាន​យោធា​ស៊ីវិល ធ្វើ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ ជូន​ពលរដ្ឋ​រយៈពេល ​៩​ថ្ងៃ បាន​ជាង ​៣០០០​នាក់​

2021/05/13 01:43:54 am        425

​ភ្នំពេញ៖ ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋាន​យោធ​សេវា នាយក​នាយកដ្ឋាន​កិច្ចការ​យោ​ថា ស៊ីវិល​ក្រសួងការពារជាតិ បាន​អោយ​ដឹងថា ​រយៈពេល ​៩​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី០​៤ ដល់​ថ្ងៃ​ទី​១១ ខែឧសភា ក្រុមការងារ​នាយកដ្ឋាន​កិច្ចការ​យោធា​ស៊ីវិល បាន​រួម​ចំណែក​ធ្វើ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​តំបន់​ក្រហម​ក្នុង រាជធានី​ភ្នំពេញ បាន​ជាង​៣​ពាន់​នាក់​។​

​ឯកឧត្ដម​ សៅ សារឿន​ បានអោយដឹង​យ៉ាង​ដូច្នេះ ខណៈ​អញ្ជើញ​ចុះ​ពិនិត្យ​និង​ប្រជុំ​ដក​ពិសោធន៍ និង​វាយតម្លៃ​ពី​លទ្ធផល​ដែល​ក្រុមការងារ​ធ្វើ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​របស់​នាយកដ្ឋាន​កិច្ចការ​យោធា​ស៊ីវិល ក្រសួងការពារជាតិ​សម្រេច​បាន​នារ​យៈ​ពេលក​ន្ល​ង​មកនេះ​។​

​នៅក្នុង​ឱកាស​នេះ​ ឯកឧត្តម បាន​ថ្លែង​បញ្ជាក់​ពី​តួ​នាទី​ភារកិច្ច​ដែល ក្រុមការងារ​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​នេះ គឺ​ធ្វើ​យ៉ាង​ឲ្យ​សម្រេច​បាន​ជោគជ័យ​ទៅតាម​ផែនការ​ដែល​ថ្នាក់ដឹកនាំ​ប្រគល់​ជូន ហើយ​ឯកឧត្ដម ​ក៏បាន​វាយតម្លៃ​ពី​ការ​ខិតខំ​របស់​នាយ ពលទាហាន​ទាំងអស់​ដែលជា​លទ្ធផល​ក្រុមការងារ​រៀបចំ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​នាយកដ្ឋាន​កិច្ចការ​យោធា​ថា ស៊ីវិល​សម្រេចបាន​ក្នុង​រយៈពេល​៩​ថ្ងៃ កន្លងមក​ប្រកបដោយ​ការយកចិត្ត ទុកដាក់ ស្មារតី ទទួលខុសត្រូវ​។​

​គិត​ចាប់ពី​ថ្ងៃទី​៤ ឧសភា ដល់​ថ្ងៃទី​១១ ឧសភា លើ​ទិន្នន័យ​ចូលមក​ចំនួន ១២.៨៦២​នាក់ ជា​ប្រជាពលរដ្ឋ និង​កម្មរ និយោជិត​ដែល​រស់នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ស្ទឹងមានជ័យ​ទី​៣ ក្នុង​ខណ្ឌមានជ័យ ក្រុមការងារ​នាយកដ្ឋាន​យោធា​ស៊ីវិល​បា​នប​ញ្ជូ​ល ទិន្នន័យ​បាន ៥៨០៩ នាក់ ផ្ទៀង​ទិន្នន័យ​បាន ៤.៣២៦ នាក់ អនុម័ត​ទិន្នន័យ​បាន​ចំនួន ៣.៨៧៥​នាក់​។ ទន្ទឹមនឹង​លទ្ធផល​ទទួល បាន​ខាងលើ​ឯកឧត្ដម ប្រធាន​ក្រុមការងារ ​បានបញ្ជាក់​ពី​ចំណុច​ខ្វះខាត​មួយចំនួន​ក្នុងពេល​បំពេញការងារ ព្រមទាំង​មាន​កិច្ចសហការ​ជាមួយ​នាយកដ្ឋាន​បញ្ជូន​សារ ដើម្បី​ជួយ​ដោះស្រាយ​ជា​បន្តបន្ទាប់ ក្នុង​ករណី​រូប​ពាក់​ម៉ាស់ គ្មាន​រូបថត គ្មាន​អត្តសញ្ញាណប័ណ្ណ​ជាដើម​។ ជា​ទិសដៅ​ដែល​ត្រូវ​អនុវត្ត​ផែ​ការ​បន្ត​ក្រុមការងារ នាយកដ្ឋាន​បាន​ទទួល​ខុស​ត្រូវក្នុង​បញ្ជូល​ទិន្នន័យ​ផ្ទៀង​ទិន្នន័យ និង​អនុម័ត​ទិន្នន័យ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​កម្មករ និយោជិត ដែល​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ រួច​ដែល រស់នៅក្នុង​សង្កាត់​កា​កាប​ទី​១ សង្កាត់​កា​កាប​ទី​២​និង​សង្កាត់ ត្រពាំង​ក្រសាំង ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ថ្នាក់ដឹកនាំ ព្រមទាំង​ក្រុមការងារ ទាំងអស់​ក្រោយពី​ទទួល បាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​ការពារជាតិ ក្រុមការងារ​យើង​បាន​សហការ​យ៉ាង​ល្អជា​មួយ​ក្រុម​ការងារ​នាយកដ្ឋាន​បុគ្គលិក និង​នាយកដ្ឋាន​បញ្ជូន​សារ​បានសម្រេច​ទៅតាម​ផែនការ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​ប​ញ្ជូ​ល​ទិន្នន័យ ផ្ទៀង​ទិន្នន័យ និង​អនុម័ត​ទិន្នន័យ ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​កម្មករ និយោជិត នា​រយៈពេល​កន្លងមក​នេះ​។ កត្តា​ទាំងនេះ ​បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​និង​យោធិន​គ្រប់រូប​ក្នុង​នាយកដ្ឋាន​យើង​នេះ មាន​កិត្តិយស និង​មោទនា​ភាព យ៉ាង​ក្រៃលែង​ចំពោះ​ការជឿទុកចិត្ត​ពី​ប្រមុខ​ដឹកនាំ​ដែលជា​ប្រភព​កម្លាំង​ធនធានមនុស្ស ដ៏​ល្អ​ក្នុងការ​ចូលរួម​បំរើ​នៅ គ្រប់​គោលនយោបាយ​របស់​កង​យោធពលខេមរភូមិន្ទ និង​ក្នុង​ស្រទាប់​មហាជន​ផងដែរ​។ ពិសេស​ក្រុមការងារ​យើង​បាន​ចូលរួម​បំរើ​ក្នុង​ង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទ្រង់ទ្រាយ​ធំ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​ប្រតិបត្តិការ​ដោយ​កម្លាំង​ក្រុមគ្រូពេទ្យ​របស់​កងយោធពល​ខេមរៈភូមិន្ទ ចុះ​ធ្វើ​ការចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​កម្មករ និយោជិត ក្នុង​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង ក្នុង​ខណ្ឌ​ចំនួន​៤ ពិសេស​ត្រូវ​ចូលរួម​ឲ្យ​បានជា​ប្រចាំ​ក្នុងការ​អនុវត្ត​នូវ​វិធានការ​នានា​ពី​ក្រសួងសុខាភិបាល និង​ពី​រាជរដ្ឋាភិបាល ដោយ​វិធានការ ៣​ការពារ ៣​កុំ គឺ​ត្រូវ ពាក់​ម៉ាស់ និង​រក្សា​គម្លាត ស​វត្ថិ​ភាព​ពី​បុគ្គល​ទៅ​បុគ្គល​។​

​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង ដែលជា​តំបន់​ឆ្លង​រីក​រាលដាល​ខ្លាំង​នៃ​ខ្សែរយៈ​ចម្លងជំងឺ​កូ​វីដ​-១៩​នោះ គឺជា​ការគិតគូរ​ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បីឱ្យ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​រង​ហានិភ័យ ខ្ពស់​នឹង​ការឆ្លង​ជំងឺ​ខ្លាំង​នេះ ទទួលបាន​វ៉ាក់សាំង​ការពារ​សុខភាព​របស់​ពួកគេ​ពី​ការវាយប្រហារ​ដោយ​មេរោគ​ដ៏​សាហាវ​កូ​វីដ​១៩៕ ​អត្ថបទ៖ សុទ្ធ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm