កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា ឧទ្ធម្ភាគចក្រកងទ័ពអាកាសកាណាដា បានធ្លាក់ចូលទៅក្នុងទន្លេ Ottawa កាលពីព្រឹកថ្ងៃអង្គារ បណ្តាលឲ្យសមាជិកកងកម្លាំងប្រដាប់អាវុធ២នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានរួចជីវិត ហើយកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ។
កងកម្លាំងទ័ពអាកាសបាននិយាយថា ឧបទ្ទវហេតុនៃឧទ្ធម្ភាគចក្រ CH147 Chinook របស់កងកម្លាំងទ័ពអាកាសភូមិន្ទកាណាដា បានកើតឡើងនៅជិតមូលដ្ឋានយោធាក្នុងតំបន់ Petawawa ភាគពាយព្យរដ្ឋធានីOttawa ក្នុងរដ្ឋ Ontario ក្រោយពេលកណ្តាលអាធ្រាត។
លោក Trudeau និយាយថា នឹងមានការស៊ើបអង្កេតក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រនេះ។
កាលពីឆ្នាំ២០២០ ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់ប្រទេសកាណាដា បានធ្លាក់ចូលទៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ នៅជិតឆ្នេរសមុទ្រប្រទេសក្រិក បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់៕


