ប្រជាពលរដ្ឋជាង ​៤០០នាក់ សំដែងការអរគុណចំពោះសម្តេចតេជោ ដែលយកចិត្តទុកដាក់ លើសុខុមាលភាព​ប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

2023/06/21 06:15:52 pm        223

កំពង់ឆ្នាំង ៖ ពេញមួយថ្ងៃនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋប្រមាណ​ជាង​៤០០​នាក់​ រស់នៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានទទួលការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​​ដោយ​ក្រុមគ្រូពេទ្យបង្អែកខេត្ត។ ប្រជាពលរដ្ឋបានសំដែងការអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែល​បានយចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បី​ធានា​សង្គមឲ្យកាន់តែមានភាពប្រសើរឡើង ។

តំណាងប្រជាពលរដ្ឋបានអោយដឹងថា ពួកគាត់ពិតជាសប្បាយចិត្តណាស់ ក្រោយ​ឃើញ​វត្ត​មាន​របស់​ក្រុម​គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង, និងលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដល់មូលដ្ឋានបែបនេះ ដោយមិនគិតសេវា ឬ​ប្រាក់​កម្រៃអ្វីឡើយ។ ការចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋបែបនេះ គឺប្រជា​ពលរដ្ឋ​ទាំងអស់​ទទួល​បាន​ប្រយោជន៍ច្រើនណាស់ គឺមិនចាំបាច់​ចំណាយ​ថវិកា​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរ​ពេទ្យ មិនបាច់ធ្វើដំណើរឆ្លងកាត់គ្រោះថ្នាក់តាមផ្លូវ មិនបាច់ចំណាយថវិការលើថ្នាំសង្កូវ និង​បាន​ប្រាស្រ័យ​ទាក់ទងគ្នាល្អជាមួយក្រុមគ្រូពេទ្យទាំងអស់ទៀតផង។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានឱ្យដឹងថា នៅថ្ងៃនេះ ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរសុខាភិបាល​ខេត្តកំពង់ឆ្នាំង រួមនឹងរថយន្តគ្លីនិក ដែលភ្ជាប់ជាមួយឧបករណ៍បរិក្ខាពេទ្យទំនើប បា​ន​ចុះ​មក​ពិនិត្យ​ និង​ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការនាំយក​នូវ​សេវា​សុខាភិបាល​មក​ដល់​មូលដ្ឋាន ដើម្បីចូលរួមលើកកម្ពស់សុខមាលប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។ នៅ​ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាលនៅមូលដ្ឋាននេះ គឺក្រុមគ្រូពេទ្យ​បង្អែក​ខេត្ត​បាន​ធ្វើ​មួយ​ចំណែក​រួច​មក​ហើយ ដូចជានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ចំពោះ​ការ​ចុះ​មក​ពេល​នេះ ដើម្បី​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​បន្ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាង​ណា​ឱ្យ​សុខ​ភាព​ប្រជាពលរដ្ឋ​កាន់​តែភាពប្រសើរឡើងថែមទៀត និងបានចូលរួមកាត់​បន្ថយ​ជា​មួយ​ការ​ចំណាយ​ផង​ដែរ៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm