ខ្សែប្រយុទ្ធ Spurs, Son Heung-min បាននិយាយថា លុយមិនសំខាន់ឡើយ ហើយក៏ចង់បន្តអាជីពរបស់ខ្លួននៅ ក្របខណ្ឌ English Premier League និងបដិសេធព័ត៌មានពីការផ្លាស់ទៅកាន់លីគអារ៉ាប៊ីសាអ៊ូឌីត។
បុរសវ័យ ៣០ឆ្នាំរូបនេះ ត្រូវបានគេដឹងថាមានការទាក់ទងពីក្លិប Al-Ittihad ដែលទើបនាំយកខ្សែប្រយុទ្ធបារាំង Karim Benzema។
ប្រធានក្រុមជម្រើសជាតិកូរ៉េរូបដែលស៊ុតបញ្ចូលទី ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៧ ប្រកួតឱ្យ Spurs រដូវកាលមុននោះ បាននិយាយថា គេមានការងារដែលមិនទាន់បញ្ចប់ជាច្រើននៅ Premier League។ លុយមិនមែនជារឿងសំខាន់សំរាប់រូបគេឡើយ រឿងសំខាន់បំផុតនោះគឺចង់លេងបាល់កន្លែងខ្លួនចង់លេងជារឿងសំខាន់បំផុត។
Al-Ittihad ដែលដឹកនាំដោយអតីតគ្រូបង្វឹក Wolves និង Spurs លោក Nuno Espirito Santo ត្រូវបានគេដឹងថាបានផ្តល់សំណើកិច្ចសន្យា ៤ ឆ្នាំដល់ Son Heung-min ជាមួយនឹងប្រាក់ឈ្នួល ៣០លានអឺរ៉ូក្នុងមួយឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ


