ថ្ងៃនេះពួកយើងនៅប្រទេសកម្ពុជាប្រារព្ធបុណ្យសែននំចាំងយ៉ាងផ្ចិតផ្ចង់

2023/06/21 06:51:41 pm        251

អ្នកឆ្លើយឆ្លងព័ត៌មាន Zhang Xin) វិចនំអន្សម ធ្វើកញ្ចប់ថ្នាំចិនក្រអូប ធ្វើទូកនាគដោយដៃ បង្រៀនអំពីវប្បធម៌ចិន... ក្នុងឱកាសពិធីបុណ្យសែននំចាំងនេះ China Construction Third Engineering Bureauបានសហការជាមួយ​នឹងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាទៅដល់ Baray Wisdom Nest Schoolក្នុងប្រទេសកម្ពុជា និងរួមគ្នាជាមួយសិស្សកម្ពុជាប្រារព្ធពិធីបុណ្យសែននំចាំងដោយផ្ចិតផ្ចង់ កុមារទាំងអស់សើចសប្បាយរីករាយនៅពេលដែលបានស្គាល់នូវភាពទាក់ទាញរបស់វប្បធម៌ចិន។

ខ្ញុំចូលចិត្តវប្បធម៌ចិនខ្លាំងណាស់ ហើយខ្ញុំសប្បាយចិត្តណាស់ដែលបានស្វែងយល់​ពី​ពិធីបុណ្យសែននំចាំងរបស់ប្រទេសចិនតាមរយៈព្រឹត្តិការណ៍នេះ។ សិស្សម្នាក់ឈ្មោះ Menglark Eliyahបាននិយាយថា "ថ្ងៃនេះខ្ញុំបានធ្វើកញ្ចប់ថ្នាំចិនក្រអូបមួយដោយខ្លួនឯង បងប្រុសអ្នកស្ម័គ្រ​ចិត្តបាននិយាយថា នេះគឺតំណាងឱ្យសុខសប្បាយសុខភាពល្អ ​ហើយខ្ញុំនឹងយកកញ្ចប់ជូន​ទៅ​ឱ្យម្តាយរបស់ខ្ញុំ" ។

លោក Wang Feng នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថា៖ ពិធីបុណ្យប្រពៃណីចិនគឺជាផ្លូវមួយសម្រាប់ឱ្យពិភពលោកយល់ច្បាស់អំពីវប្បធម៌ចិន។ ពួកយើងចង់ធ្វើឱ្យមនុស្សគ្រប់គ្នាយល់ពីភាព ទាក់ទាញដ៏ពិសេសនៃពិធីបុណ្យប្រពៃណីចិន​តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌របៀបនេះ។

យុវជនស្ម័គ្រចិត្តម៉ី ដា ជាវិស្វករផ្នែកផ្គត់ផ្គង់ទឹក និងបង្ហូរទឹកលូនៃគម្រោងអាកាសយានដ្ឋាន​អន្តរជាតិ​តេជោរបស់ China Construction Third Engineering Bureauនៅកម្ពុជា លើកនេះគាត់ត្រូវ​បានអញ្ជើញឱ្យមកបង្រៀនអំពីមូលដ្ឋានគ្រឹសនៃផ្នែកស្ថាបត្យកម្មនៅសាលា ចែករំលែក​បទពិសោធន៍​សិក្សានៅប្រទេសចិន ​និងធ្វើការផ្នែកសំណង់ ​ផ្តល់នូវយោបល់ និងពីការលូតលាស់​របស់គាត់ទុកជាបទពិសោធន៍។ នៅពេលដែលខ្ញុំបានឃើញសិស្សានុសិស្សនៅទីនេះ ​ ខ្ញុំហាក់ដូចជាឃើញខ្លួនឯងនៅពេលដែលខ្ញុំនៅរៀន។

ខ្ញុំគិតថាការជ្រើសរើសទៅសិក្សានៅប្រទេសចិន ចូលបម្រើការងារនៅChina Construction Third Engineering Bureauដែលនៅស្រុកកំណើតរបស់ខ្លួនគឺជាជម្រើសដ៏ត្រឹមត្រូវបំផុតដែលខ្ញុំបានធ្វើ។ ប្រទេស​កម្ពុជា​ឥឡូវ​នេះ តម្រូវការនៃអ្នកសិស្ស​ដែល​អាច​និយាយ​ភាសា​ចិន​កំពុង​កើន​ឡើង ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​ បទពិសោធន៍​របស់​ខ្ញុំ​ក៏​អាច​ជួយ​ពួកគេ​បាន​ខ្លះ​ដែរ»។

លោក នឿន មុនីនាថ ជា​និស្សិត​ដែល​បាន​ចូល​រួម​ក្នុង​ការ​បង្រៀន​បាន​ប្រាប់​អ្នក​សារព័ត៌មានថា៖ នេះជាលើកទីមួយហើយដែលខ្ញុំមានការយល់ដឹងទូលំទូលាយអំពីប្រទេសចិន និងដឹងច្រើនអំពី​ស្ថាបត្យកម្មចិន ​ហើយខ្ញុំក៏ចង់ក្លាយជាវិស្វករដែរ។ ​ប្រសិនបើខ្ញុំមានឱកាស ខ្ញុំចង់ទៅទីក្រុងប៉េកាំង​ដើម្បីទទួលបទពិសោធន៍អំពីវប្បធម៌ចិន​ និងមើលអគារខ្ពស់ៗ​នៅប្រទេសចិន។

នៅថ្ងៃដដែលនេះដែរ China Construction Third Engineering Bureauក៏បានបរិច្ចាគ​សៀវភៅជាង200ក្បាលដល់សាលា ហើយភាគីទាំងពីរបានរួមគ្នា​ចូលរួមនូវការ​សម្ពោធ​បន្ទប់ដាក់សៀនភៅឈោះ"ជួបនឹងសុភមង្គល" របស់សាលាផងដែរ។

China Construction Third Engineering Bureau លោក Liu Hao នាយកផ្នែកអគ្គិសនី​នៃគម្រោងអាកាស​យានដ្ឋានអន្តរជាតិតេជោ ​បានមានប្រសាសន៍ថា "ក្នុងនាមជាសមាជិកនៃ China Construction Third Engineering Bureauនេះ ពួកយើងមិនត្រឹមតែជាអ្នកបន្តស្នងផ្នែក​សាងសង់​របស់ប្រទេសចិនប៉ុណ្ណោះទេ ​ប៉ុន្តែក៏ជាអ្នកបន្តភ្ចាប់ចំណងមិត្តភាពរបស់ចិន-កម្ពុជាផងដែរ។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        193
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        168
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm