ភ្នំពេញ៖ ប្រជាពលរដ្ឋអ្នករស់នៅរាជធានីភ្នំពេញ បានបង្ហាញពីការមើលឃើញនូវការអភិវឌ្ឍជាខ្លាំងលើគ្រប់វិស័យទាំងអស់ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយពួកគេអះអាងថា នឹងបោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជាទៀត ។
ប្រជាពលរដ្ឋ បានលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះ ពួកគេបានសម្លឹងឃើញសមិទ្ធផលអភិវឌ្ឍន៍ ជាច្រើនរីកដុះដាលនៅពាសពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ នោះហើយ ទើបពលរដ្ឋ បានបង្ហាញទឹកចិត្តនៅបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀត និងបន្តបោះឆ្នោះឆ្នោតជូនគណបក្ស សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧នេះ ដើម្បីបន្តការដឹកនាំអភិវឌ្ឍន៍ រក្សាសុខ សន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេស ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧ នឹងដំណើរការនៅថ្ងៃទី២៣ ខែកក្ដដា ខែ ក្រោយនេះ ។
ពលរដ្ឋបានបញ្ជាក់ថា ពួកគេបានត្រៀមជាស្រេច រៀបចំឯកសារ ក៏ដូចជាបានផ្ទៀងផ្ទាត់ ឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដើម្បីទៅចូលរួមបោះឆ្នោតជូនគណបក្ស ដែលបានដឹកនាំឱ្យមានការអភិវឌ្ឍ និងដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អក្នុងសង្គមជាតិ ៕ អត្ថបទ៖ លីហេង