អតីតបុគ្គលិក២នាក់របស់ក្រុមហ៊ុន OceanGate ខ្វល់ពីសុវត្ថិភាពនាវាមុជទឹកច្រើនឆ្នាំមកហើយ

2023/06/21 07:56:14 pm        196

អតីតបុគ្គលិក ២រូបរបស់ក្រុមហ៊ុន OceanGate Expeditions បានលើកឡើងដាច់ដោយឡែកពីគ្នានូវការបារម្ភពីសុវត្ថិភាពស្រដៀងគ្នាអំពីកម្រាស់នៃតួរបស់នាវាមុជទឹក Titan ដែលបាត់នាពេលនេះ នៅពេលពួកគេត្រូវបានជួលឲ្យធ្វើការដោយក្រុមហ៊ុន កាលពីប៉ុន្មានឆ្នាំមុន។

ពាក់ព័ន្ធនឹងសុវត្ថិភាពនេះ សេចក្តីថ្លែងការណ៍ពីមន្ទីរពិសោធន៍ស្រាវជ្រាវមួយ ហាក់ដូចជាបង្ហាញព័ត៌មានផ្ទុយគ្នាអំពីវិស្វកម្ម និងការធ្វើតេស្ត ក្នុងដំណើរការនានា ពេលផលិតនាវានេះ។

យោងតាមឯកសាររបស់តុលាការ បានបង្ហាញថា អតីតបុគ្គលិកម្នាក់ គឺលោក David Lochridge បានធ្វើការជាអ្នកម៉ៅការឯករាជ្យសម្រាប់ក្រុមហ៊ុន OceanGate ក្នុងឆ្នាំ២០១៥ បន្ទាប់មកបានក្លាយជានិយោជិត នៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៨។ លោកបានបម្រើការជានាយកប្រតិបត្តិនៃនាវាពាណិជ្ជកម្ម ហើយក្រោយមកក្រុមហ៊ុនបានបញ្ឈប់ការងារលោក និងប្តឹងលោក ព្រមទាំងភរិយារបស់លោកនៅឆ្នាំ២០១៨ ដោយចោទថា ចែករំលែកព័ត៌មានសម្ងាត់ និងលួចលាក់ធ្វើពាណិជ្ជកម្មជាប្រយោជន៍ផ្ទាល់ខ្លួនជាដើម។ 

ពាក្យបណ្តឹងនោះ បានកត់សម្គាល់ថា លោក Lochridge មិនមែនជាវិស្វករទេ ដោយហៅលោកត្រឹមតែជាអ្នកបើកនាវាមុជទឹក និងអ្នកមុជទឹក។ នៅក្នុងឯកសារតបតមួយ លោក Lochridge បានអះអាងថា គាត់ត្រូវបានបញ្ចប់កិច្ចសន្យាការងារដោយមិនត្រឹមត្រូវ ដោយសារលោកបានបង្ហាញក្ដីបារម្ភកាន់តែខ្លាំងពីអំពីសុវត្ថិភាព និងការសាកល្បងរបស់នាវាមុជទឹ Titan។

អតីតបុគ្គលិកម្នាក់ទៀត ដែលធ្វើការរយៈពេលខ្លីឲ្យក្រុមហ៊ុន OceanGate ក្នុងអំឡុងពេលដូចគ្នានឹងលោក Lochridge បាននិយាយទៅកាន់សារព័ត៌មាន CNN ដោយសុំមិនបញ្ចេញឈ្មោះថា លោកមានការបារម្ភនៅពេលនិយាយដល់សំបកកាបោនរបស់តួនាវានោះ ដោយមានយោបល់ស្របនឹងកង្វល់របស់លោក Lochridge អំពីកម្រាស់របស់នាវា៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        1
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        1
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm