ក្រុង​តាខ្មៅ​លែង​មាន​«តំបន់​ក្រហម​»​ហើយ ប៉ុន្តែ បន្ត​ស្ថិត​ក្រោម​«តំបន់​លឿង​ទុំ» និង​«តំបន់​លឿង»

2021/05/13 05:16:02 am        289


កណ្ដាល៖ ភូមិសាស្ត្រ​ក្រុង​តាខ្មៅ លែង​មាន​«តំបន់​ក្រហម​»ទៀត​ហើយ បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​នេះ​សម្រេច​កែប្រែ​ភូមិសាស្ត្រ​ក្រុង​មួយ​នេះ​ទៅ​ជា«​តំបន់​លឿង​ទុំ» និង​«តំបន់​លឿង»។

ក្នុង​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​នេះ អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​កំណត់​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ​ទៅ​ជា​«តំបន់​លឿង​ទុំ» ដែល​សំដៅ​ដល់​តំបន់​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​កម្រិត​មធ្យម និង​«តំបន់​លឿង» ដែល​សំដៅ​ដល់​តំបន់​កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​កម្រិត​ស្រាល។

បើ​តាម​សេចក្ដី​សម្រេច​ដដែល​នេះ អគារ​វប្បធម៌​ស្ថិត​ក្នុង​ភូមិ​តាខ្មៅ​២ នៃ​សង្កាត់​តាខ្មៅ ត្រូវ​បាន​កំណត់​ជា​«តំបន់​លឿង​ទុំ» ខណៈ​សង្កាត់​ដើមមៀន និង​សង្កាត់​តាខ្មៅ ដែល​ធធ្លាប់ជា​«តំបន់​លឿង​ទុំ​»នោះ​ ត្រូវ​បាន​កំណត់​ជា​តំបន់​លឿង​វិញ។

សម្រាប់​«តំបន់​លឿង​ទុំ» អាជ្ញាធរ​ខេត្ត​កណ្ដាល​សម្រេច​ហាម​ឃាត់​បុគ្គល​គ្រប់​រូប​មិន​ឱ្យ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទីស្នាក់​អាស្រ័យ​បច្ចុប្បន្ន​របស់​ពួកគេ​នោះ​ឡើយ ប៉ុន្តែ ក៏​បាន​ផ្ដល់​ការ​លើក​លែង​សម្រាប់​ករណី​ចាំ​បាច់ និង​បន្ទាន់​មួយ​ចំនួន​ផង​ដែរ។

អាជ្ញាធរ​ខេត្ត​កណ្ដាល​ក៏​បាន​ហាម​ឃាត់​ផង​ដែរ​នូវ​​សកម្មភាព​ការងារ ការ​ប្រកប​មុខ​របរ និង​អាជីវកម្ម​ទាំង​អស់​ដែល​ត្រូវ​បានចាត់​ទុក​ថា​«មិន​មែន​ជា​តម្រូវការ​ចាំ​បាច់​ប្រចាំ​ថ្ងៃ»។

ចំណែក​ឯ​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស បន្ត​ស្ថិត​ក្រោម​ការ​ហាម​ឃាត់​បន្ត​ទៀត លើក​លែង​តែ​ការ​ជួប​ជុំ​លក្ខណៈ​គ្រួសារ ឬ​ការ​ជួប​ជុំ​ចាំ​បាច់​មួយ​ចំនួន​ប៉ុណ្ណោះ។

បើ​តាម​សេចក្ដី​សម្រេច​នេះ វិធានការ​ថ្មី​នេះ ត្រូវ​អនុវត្ត​សម្រាប់​រយៈ​ពេល​ ១​សប្ដាហ៍​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​ឧសភា​នេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm