អភិបាលរាជធានី ជំរុញឲ្យនគរបាល​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ជូន​ពលរដ្ឋ​ឲ្យ​បាន​លឿន​សម្រាប់​ការ​បោះឆ្នោត

2023/06/21 08:13:52 pm        205

ឯកឧត្តម ឃួង ស្រេង ជំរុញឲ្យអធិការដ្ឋាន និង​ស្នងការដ្ឋាន​រាជ​ធានី​ភ្នំពេញ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ឲ្យបានលឿន ខណៈដែលការបោះឆ្នោតបានខិតជិតមកដល់ ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ កាល​ពី​ព្រឹក​ថ្ងៃ​ទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ បានជំរុញឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញ​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណប័ណ្ណហួសសុពលភាពបញ្ជូនទៅអធិការខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ដើម្បី​សាវជ្រាវធ្វើអត្តសញ្ញាណប័ណ្ណទាំងនេះជូនប្រជាពលរដ្ឋឡើងវិញ។

ចំពោះ​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ដែលហួសសុពលភាពនេះ បើធ្វើមិនទាន់មុនពេលបោះឆ្នោតទេ អាជ្ញាធរ​ខណ្ឌ​ទាំង​១​៤ ត្រូវណែនាំទៅសង្កាត់ ដើម្បី​ធ្វើ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​សម្រាប់​ការ​បោះឆ្នោត​ជូន​ដល់​ប្រជាពលរដ្ឋ មានន័យថា នៅពេលដែលអត្តសញ្ញាណប័ណ្ណធ្វើមិនបានរួចរាល់ ពលរដ្ឋ​នៅ​តែ​អាច​បោះ​ឆ្នោត​បាន ។ បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើ​លិខិត ដើម្បីរំលឹកដល់ប្រជាពលរដ្ឋ ដែលមានកូនអាយុ១៥ឆ្នាំហើយ ត្រូវនាំ​កូន​ទៅ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ កុំចាំពេលដែលត្រូវការទើបសម្រុកទៅធ្វើអត្តសញ្ញាណប័ណ្ណនោះ។

ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំអាជ្ញាធរខណ្ឌទាំង១៤ ជួយ​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​ភ្ជាប់​ប្រព័ន្ធ​តេឡេក្រាម ជាមួយសម្ដេចតេជោ ហ៊ុន សែន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បាន​ទទួលព័ត៌មានជាក់លាក់ជៀសវាងការជឿញុះញង់ពីពួកអគតិមួយចំនួន។

ស្នងការរងរាជធានីភ្នំពេញបានឲ្យដឹងថា គិតពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៣នេះ នគរបាល​រាជធានីបានផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅភ្នំពេញ ចំនួនជាង ១លាន​៦​ម៉ឺន​សន្លឹក។ តាមទិន្នន័យដែលអាចព្យាករណ៍បាននៅឆ្នាំ២០២៤ អត្តសញ្ញាណ​ប័ណ្ណ​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ ដែលអស់សុពលភាពមានចំនួន ១៣២ ១០៣ សន្លឹក នៅឆ្នាំ​២០២៥ អត្ត​សញ្ញាណ​ប័ណ្ណ​អស់​សុពលភាព ចំនួន ៣៤៩ ២១៨ សន្លឹក នៅឆ្នាំ២០២៦ អត្ត​សញ្ញាណ​ប័ណ្ណ​អស់​សុពលភាព ចំនួន ២៧៦ ៧៦២ សន្លឹក និងនៅឆ្នាំ២០២៧អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន ២៧ ៤៣៦ សន្លឹក ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm