អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកនឹងមិនឱនក្បាលអង្វរសុំកិច្ចប្រជុំកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីរ៉ង់ Channel 1 លោក Raisi និយាយថា ប្រទេសរបស់លោកស្វែងរកការពិភាក្សាកិច្ចប្រជុំដោយកិត្តិយស គតិបណ្ឌិត និងបំណងល្អ ។
មេដឹកនាំអ៊ីរ៉ង់រូបនេះ បន្តចាត់ទុកសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាជាសត្រូវរបស់ខ្លួន ប៉ុន្តែលោកពុំបានមើលឃើញថា អារ៉ាប៊ីសាអូឌីតជាសត្រូវនោះទេ ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីអ៊ីរ៉ង់ និងលោកខាងលិច បានឲ្យដឹងថា បច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងជជែកជាមួយអ៊ីរ៉ង់ ដើម្បីគូសវាសជំហាននានានៃកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដោះលែងពលរដ្ឋសហរដ្ឋអាមេរិកដែលត្រូវបានឃាត់ខ្លួន និងលែងបង្កកទ្រព្យសកម្មអ៊ីរ៉ង់នៅបរទេស ៕
