អាហ្សង់ទីន៖ អំពើហិង្សា បានផ្ទុះឡើងនៅតំបន់ភាគឦសានប្រទេសអាហ្សង់ទីន អំឡុងបាតុកម្មប្រឆាំងនឹងការអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញថ្នាក់ខេត្ត ស្របពេលដែលសមាជិកសភាស្បថគោរពតាមរដ្ឋធម្ននុញ្ញថ្មី ។
ក្រុមនគរបាលបង្ក្រាបកុបកម្ម បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ក្រោយបាតុកម្មហិង្សានៅទីក្រុង San Salvador ក្នុងនោះក្រុមបាតុករ នាំគ្នាចោលវត្ថុរឹង ដុតកម្ទេចរថយន្ត និងសម្រុកចូលអគារនីតិបញ្ញត្តិដោយហិង្សា ខណៈពេលដែលក្រុមនគរបាល ព្យាយាមបំបែកហ្វូងបាតុករដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ។
គួរឲ្យដឹងថា សមាជិកសភាក្នុងស្រុក បានអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញថ្នាក់ខេត្ត ដែលហាមឃាត់ការបិទផ្លូវ ក៏ដូចជាការកាន់កាប់អគាររដ្ឋ ។
ការជជែកដេញដោលលើកំណែទម្រង់នេះ ត្រូវបានធ្វើឡើងក្នុងបរិបទបាតុកម្មដោយអង្គភាពជាច្រើន ជាពិសេសក្រុមគ្រូបង្រៀន និងក្រុមជនជាតិដើមភាគតិច ៕


