ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឲ្យរាជរដ្ឋាភិបាលជប៉ុន បន្តជួយគាំទ្រដល់អង្កភាពស៊ីម៉ាក់ លើការងារបោសសម្អាតនៅខេត្តពោធិ៍សាត់

2023/06/21 09:11:58 pm        139

ភ្នំពេញ៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា​ ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះចំណងទំនាក់ទំនងការទូត​ជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រយៈពេល ៧០ឆ្នាំមកនេះ ហើយជប៉ុនបានចូលរួម​ចំណែកយ៉ាង​សកម្ម ក្នុងដំណើរស្វែងរកសន្តិភាព​ និងទ្រទ្រង់ដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ប្រជាជនកម្ពុជា ពិតជាមិនអាចបំភ្លេចបានទេ នូវ​គុណបការៈដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល ​និងប្រជាជនជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា រួមទាំង​ការពលីជីវិតរបស់កុលបុត្រជប៉ុនចំនួនពីររូប ​ដើម្បីបុព្វហេតុជាតិកម្ពុជា ដែលជាកងកម្លាំង​ការពារសន្តិសុខ នៃអង្គការសហប្រជាជាតិ ក្នុងពេលបំពេញបេសកកម្មនៅកម្ពុជា កាលពី​សម័យ​អ៊ុនតាក់ (១៩៩០-១៩៩៣) រួមមាន លោក Haruyuki អតីតមន្ត្រីប៉ូលីសជប៉ុន បានស្លាប់នៅ​ខេត្តឧត្តរមានជ័យ និងលោក Atsuhito Nakata បានស្លាប់នៅខេត្តកំពង់ធំ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ដោយឡែកការសម្រេចបាននូវសមិទ្ធផលការងារ​បោសសម្អាតមីន រយៈពេល ៣០ឆ្នាំ នៅកម្ពុជា គឺមិនអាចខ្វះបានទេពីការចូលរួមគាំទ្រយ៉ាង​សកម្ម​ពីប្រទេសជប៉ុន ​ដែលជាដៃគូដ៏លេចធ្លោមួយ។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជ​រដ្ឋាភិបាល​ និងប្រជាជនជប៉ុន ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៤ ក្នុងទំហំជំនួយវិស័យមីនជាង ២០០លានដុល្លារអាមេរិក ដល់ មជ្ឈមណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជា ក្នុងនាមនោះរួមមាន គម្រោងសមាហរណកម្មបោសសម្អាតមីន ជួយ​រងគ្រោះដោយសារមីន ជំនួយសម្ភារបច្ចេកទេសបោសសម្អាតមីន​ កិច្ចសហប្រតិបត្តិការបច្ចេកទេស កម្មវិធីហ្វឹកហ្វឺន South-South Cooperation ​និង​គម្រោង​ហ្វឹកហ្វឺន​មន្រ្តីជំនាញសកម្មភាពមីន​នៃប្រទេស​អ៊ុយក្រែន។

ឆ្លៀតយកឱកាសនោះ ក្នុងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យ​រាជរដ្ឋាភិបាលជប៉ុន​ បន្តជួយគាំទ្រដល់អង្កភាពស៊ីម៉ាក់ ​លើការងារបោសសម្អាតនៅខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយជាខេត្តអស់មីន។

ឯកឧត្តម Ueno Atsushi បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងកម្ពុជា-ជប៉ុន ដែលទំនាក់ទំនងនេះបានឈាន​ដល់​កម្រិតជាដៃគូយុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយរវាង​ប្រទេស​ទាំងពីរ។

ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា​ ដែលតែងតែផ្តល់​នូវកិច្ច​សហប្រតិបត្តិយ៉ាងជិតស្និទ្ធ ​ហើយប្រទេសជប៉ុន​ នៅតែបន្តគាំទ្រដល់កិច្ចប្រតិបត្តិការ​បោសសម្អាត​មីនមនុស្សធម៌កម្ពុជា និងបន្តគាំទ្រដល់គម្រោងកម្មវិធីសហប្រតិបត្តិការត្បូង-ត្បូង (South-South Cooperation) ជាមួយអង្គភាពស៊ីម៉ាក់ តាមរយៈ JICA ជាពិសេសហ្វឹកហ្វឺនអ្នកជំនាញ​សកម្មភាពមីន​នៃប្រទេសអ៊ុយក្រែន ក៏ដូចជាបណ្តាប្រទេសដទៃទៀត តាមសំណូមពរជាក់ស្តែង៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm