សារព័ត៌មាន WSJ រាយការណ៍ថា ចិនកំពុងចរចាលើទីតាំងបណ្តុះបណ្តាលយោធារួមគ្នានៅគុយបា

2023/06/21 09:14:15 pm        160

អាមេរិក៖ សារព័ត៌មាន Wall Street Journal រាយការណ៍ថា ចិនកំពុងចរចាជាមួយប្រទេសគុយបា ដើម្បីសាងសង់ទីតាំងបណ្តុះបណ្តាលយោធារួមគ្នាក្នុងប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ។ ដោយដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិកបច្ចុប្បន្ន និងអតីត សារព័ត៌មានដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិកមួយនេះ បានរាយការណ៍កាលពីថ្ងៃអង្គារថា ការចរចាកំពុងធ្វើឡើងរវាងប្រទេសចិន និងគុយបា ដើម្បីបង្កើតទីតាំងនៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសកោះនេះ។

ការរាយការណ៍បាននិយាយថា រដ្ឋបាលសហរដ្ឋអាមេរិករបស់លោក Joe Biden មានការព្រួយបារម្ភថាការចំណាត់ការនេះអាចនាំទៅដល់ការដាក់ទីតាំងរបស់កងទ័ពចិន និងប្រតិបត្តិការសន្តិសុខ និងការស៊ើបការណ៍ផ្សេងទៀត ដែលមានចម្ងាយត្រឹមតែ ១០០ ម៉ាយពីឆ្នេរសមុទ្រ រដ្ឋ Florida។ អ្នកនាំពាក្យរង របស់មន្ទីរបញ្ចកោណលោកស្រី Sabrina Singh បានបញ្ចៀសការអត្ថាធិប្បាយដោយផ្ទាល់លើរបាយការណ៍នៅពេលលោកស្រីនិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ។ ប៉ុន្តែលោកស្រី បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដឹងថា ប្រទេសចិនកំពុងបន្តបង្ហាញចំណាប់អារម្មណ៍នៅអឌ្ឍគោលខាងលិច និងមានបំណងពង្រីកវត្តមានយោធារបស់ខ្លួន។ លោកស្រីបាននិយាយថា យើងនឹងបន្តតាមដានបញ្ហានេះ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡុងដ៍្រ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា លោកបានផ្តល់ដំណឹងថា ប្រទេសរបស់លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពស៊ើបការណ៍សម្ងាត់របស់ចិន ឬសកម្មភាពយោធានៅក្នុងប្រទេសគុយបា នៅពេលដែលលោកបានជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសចិនមានទីតាំងប្រមូលព័ត៌មានសម្ងាត់នៅក្នុងប្រទេសគុយបា និងបានបង្កើនចំនួនទីតាំងបែបនេះ នៅឆ្នាំ ២០១៩។ ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភកាន់តែខ្លាំងអំពីបំណងរបស់ទីក្រុងប៉េកាំង ក្នុងការបង្កើនសកម្មភាពយោធារបស់ខ្លួននៅជិតដីគោករបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm