ការបើកវេទិកាពិគ្រោះយោបល់គឺផ្តល់ឱកាសសម្រាប់ពលរដ្ឋប្រាប់ពីទុក្ខលំបាក ដើម្បីដោះស្រាយ

2023/06/21 09:46:37 pm        217

ភ្នំពេញ៖ ពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានបង្ហាញការយល់ឃើញថា ការដែល​អាជ្ញាធរ​បានរៀបចំ​វេទិកាសាធារណៈដើម្បីពិគ្រោះយោបល់ គឺបានផ្តល់ឱកាសសម្រាប់ពួកគាត់​ទាំងអស់គ្នាប្រាប់ពីទុក្ខលំបាកនានា ​ក៏ដូចជាការលើកឡើងនូវសំណើរសំណូមពរ ដើម្បីអាចអោយ​អាជ្ញាធរជួយដោះស្រាយ និងបំពេញរាល់តម្រូវការផ្សេងៗទៀតផងដែរ ។

ការលើកឡើងរបស់ពលរដ្ឋ ក្នុងគ្រាដែលពួកគាត់បានទៅចូលរួម ក្នុងការបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានឯកឧត្តម នាង ផាត​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះពង្រឹងខណ្ឌទួលគោក និងលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក , លោកជា ពិសី ​អភិបាលខណ្ឌទួលគោក និងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើន ​មកពីតាមបណ្តាសង្កាត់ទាំង១០ ក្នុង​ខណ្ឌទួលគោក ។

ពលរដ្ឋសប្បាយរីករាយពេលមានការរៀបចំវេទិកាបែបនេះ​ឡើងមក ហើយវាជាការ​ជួយជម្រុញ​នូវ​រាល់បញ្ហាទាំងអស់​ អាចបានទៅដល់អាជ្ញាធរ ​ក្នុងការទទួលយកទៅពិភាក្សា ​និងរកដោះស្រាយ ។

សូមបញ្ជាក់ថា នៅក្នុងវេទិកាខាងលើ អាជ្ញាធរបានអនុញ្ញាតអោយពលរដ្ឋដែលបានចូលរួម អាចឡើង​និយាយដោយផ្ទាល់ ពីបញ្ហា​ និងទុក្ខលំបាកដែលកំពុងប្រឈម ឬ​ក៏អាច​សរសេរ​លើ​ក្រដាស​ដាក់ចូលក្នុងប្រអប់ព័ត៌មានក៏បាន ​ដើម្បីក្រុមការងារអាជ្ញាធរ ​យកមកពិនិត្យ និង​ដោះស្រាយជូន ។

ក្នុងពិធីនោះដែរ ឯកឧត្តម នាង ផាត ​បានធ្វើការណែនាំខ្ពស់ដល់ក្រុមអាជ្ញាធរនៅថ្នាក់មូលដ្ឋានខណ្ឌ ត្រូវបានយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ក្នុងការជួយដោះស្រាយនូវ​រាល់​បញ្ហា និង​សុខទុក្ខលំបាក​របស់ពលរដ្ឋ ​ពិសេសនោះ ​ក្រោយ​ការ​បើក​វេទិកា​នេះរួច គឺ​មាន​សំណើរ​សំណូម​ពរជាច្រើន ​ដែល​ទាមទារ​អោយអាជ្ញាធរត្រូវចាំបាច់ធ្វើការដោះស្រាយ ។

ឯកឧត្តម បន្តថា អាជ្ញាធរមិនត្រូវទុកបញ្ហារបស់ពលរដ្ឋចោលនោះទេ គឺ​ត្រូវ​គិតគូរ​ពិភាក្សា​ដើម្បី​ដោះស្រាយ ហើយប្រសិនបើរឿងណាផុត​លទ្ធភាព​ ឬដែន​សមត្ថកិច្ចរបស់អាជ្ញាធរថ្នាក់​ខណ្ឌនោះ គឺ​ត្រូវ​រាយការណ៍​មក​ថ្នាក់​លើ​បន្ថែម ដើម្បីបន្ត​រិះរក​យន្តការ​ដោះស្រាយ​ជូន​ពលរដ្ឋអោយខាងតែបាន ៕ អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm