កម្ពុជា បើកសិក្ខាសាលាកិច្ចសន្ទនាអន្តរជំនឿសាសនាដើម្បីសុខដុមនីយកម្មសាសនា ឆ្នាំ២០២៣

2023/06/21 10:06:39 pm        267

ភ្នំពេញ ៖ ក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំ​បើក​សិក្ខាសាលា​ស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនាដើម្បីសុខដុមនីយកម្មសាសនា នៅកម្ពុជា ឆ្នាំ២០២៣ ក្រោម​ប្រធានបទ៖ "សាសនិករួមគ្នាបង្កើនការអភិវឌ្ឍន៍ជាតិ កិច្ចគាំពារសុខសន្តិភាពនិងសេរីភាព​ខាងជំនឿ​សាសនានៅ​កម្ពុជា"។

​ឯកឧត្តម ស៊ិន សុវណ្ណនិ អគ្គនាយកកិច្ចការសាសនា បានលើកឡើងថា ព្រះពុទ្ឋសាសនា: ប្រទេសកម្ពុជាបច្ចុប្បន្ន គោរពពុទ្ឋសាសនាថេរវាទនិងមាននិកាយចំនួន២គឺ (១) គណៈមហានិកាយ និង(២) គណៈធម្មយុត្តិកនិកាយ ។ គណៈមហានិកាយមានវត្តចំនួន៤,៨៦៦វត្ត មានព្រះសង្ឃសរុបចំនួន៦៦,៦០៩អង្គ ក្នុង នោះភិក្ខុ​ចំនួន២១,០៦៣​អង្គនិងសាមណេរចំនួន៤៥,៥៤៦អង្គ។ គណៈធម្មយុត្តិកនិកាយចំនួន២៦៧វត្ត មានព្រះសង្ឃ សរុបចំនួន២,៣៥៨អង្គ ក្នុងនោះភិក្ខុមានចំនួន៥៦១អង្គ និងសាមណេរចំនួន ១,៧៩៧អង្គ ។ អាស្រមមានចំនួន ១៤០ និងមណ្ឌលវិបស្សនា​ចំនួន៤៤ ។ វត្តសរុបមានចំនួន ៥,១៣៣វត្ត និងព្រះសង្ឃសរុបចំនួន ៦៨,៩៦៧អង្គ ។

ពាហិរសាសនា: ក្រៅពីព្រះពុទ្ឋសាសនា រាជរដ្ឋាភិបាលកម្ពុជា បានបំពេញភារកិច្ចប្រកបដោយការយក​ចិត្តទុកដាក់​ខ្ពស់ និងធ្វើយ៉ាងណាឱ្យមានសុខដុមនីយកម្មសាសនា និងសិទ្ធិសេរីភាពខាងជំនឿសាសនាដូចមានចែង ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ដោយក្នុងនោះវិស័យ ពាហិរសាសនា ក៏មានការរីកចម្រើនគួរឱ្យ​កត់សម្គាល់ដូចតទៅ៖ - ឥស្លាមសាសនា ដែលបច្ចុប្បន្នមាន វិហារ (ម៉ាស្ជិទ) ចំនួន ៥៩៣ កន្លែង, ស៊ូរ៉ាវ មានចំនួន ៨២៨កន្លែង, សាលាបង្រៀនសាសនា មានចំនួន ៥៩៨ កន្លែង, ដែលមានបរិស័ទសរុបចំនួន ៥៣៧,៣៧០នាក់ និងមានអង្គការ សមាគមចរិត ឥស្លាមសាសនាចំនួន ៥០កន្លែង ។ គ្រិស្តសាសនា មានវិហារចំនួន ៦០១ កន្លែង, ស្នាក់ការថ្វាយបង្គំមានចំនួន ១,៥២២កន្លែង, និងសាលាបង្រៀនសាសនា មានចំនួន៨៨៣កន្លែង, សរុបបរិស័ទ ចំនួន១០៩,៧៥២ នាក់។ សាសនាមហាយាន មានកន្លែងថ្វាយបង្គំចំនួន២០៣កន្លែង, បរិស័ទចំនួន២២,២៩៦នាក់, សាសនាបាហៃ មានកន្លែងថ្វាយបង្គំ២៦កន្លែង, បរិស័ទចំនួន២,៩៩១នាក់, សាសនាកៅដាយនិងសាសនា​ផ្សេងៗទៀត មានកន្លែង ថ្វាយបង្គំចំនួន៣កន្លែង, បរិស័ទចំនួន៤៦នាក់ នាឱកាសនោះឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់តម្លៃដ៏ឧត្តង្គឧត្តមបំផុតដល់វិស័យសាសនា ដើម្បីជំរុញដល់ការរីកចម្រើននិងអភិវឌ្ឍន៍រួមគ្នា ព្រមទាំងបំពេញ​ឱ្យគ្នាទៅវិញទៅមក។ វិស័យសាសនានេះបានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស ការអភិវឌ្ឍ និងការ​រក្សា​នូវ​សុខសន្តិភាព សម្រាប់សង្គមជាតិទាំងមូល។ គ្រប់សកម្មភាពមេដឹកនាំសាសនាទាំងអស់សុទ្ធតែបាន ចូលរួមចំណែក ជួយដល់សង្គម និងប្រទេសជាតិ ពិសេស ក្នុងអំឡុងពេលពិភពលោកទាំងមូលកំពុងតែប្រឈមមុខ នឹងជំងឺកូវីដ-១៩ ដោយបានចូលរួមចំណែកអប់រំ ទូន្មាននិងជម្រុញឱ្យបរិស័ទរបស់ខ្លួន បានយល់ដឹងអំពីវិធីសាស្ត្រ ក្នុងការការពារ ដោយអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងចូលរួមចាក់វ៉ាក់សាំងបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ-១៩នេះ ឱ្យបានគ្រប់ៗគ្នា មួយវិញទៀតសាសនា ក៏បានផ្តល់ការអប់រំ និងអំពីផលវិបាក នៃការប្រើប្រាស់ គ្រឿងញៀន ការមិនគោរពច្បាប់ចរាចរណ៍ ការប្រើអំពើហិង្សា ការបំលាស់ទីមនុស្សដោយខុសច្បាប់ ក្នុងពេល ដែលរាជរដ្ឋាភិបាល បាននិងកំពុងបន្តអនុវត្តនូវផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់ និងការរឹតបន្តឹងការអនុវត្ត​ច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរ មនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដើម្បីការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់​មនុស្ស យើងលើកកម្ពស់ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អរបស់ជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដើម្បីបង្កើន និងអនុវត្តតាមការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកវេទិកា ជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២២ ក្រោមប្រធានបទ "សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្ត អំពើជួញដូរមនុស្ស ព្រមទាំងបានប្រកាសដាក់វេទិកា អន្តរសាសនា ប្រឆាំងការជួញដូរមនុស្សនេះ ជា "ទិវាជាតិ អន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ដោយកំណត់ យកថ្ងៃទី២០ ខែសីហា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធពិធីនេះត រៀងទៅ ដែលវេទិកានេះបានប្រព្រឹត្តទៅ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ អន្តរជាតិជ្រោយចង្វារកន្លងទៅ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវផងដែរ ដល់គ្រប់និកាយសាសនា​ទាំងអស់ ដែលមានឆន្ទៈចូលរួមក្នុងកម្មវិធីនេះ ទទួលយកចំណេះដឹង និងអនុសាសន៍ ទាំងឡាយ ទៅផ្សព្វផ្សាយដល់​បព្វជិត និងសាវ័កជាសាសនិករបស់ខ្លួន ឱ្យបានជ្រួតជ្រាបកាន់តែច្បាស់អំពី អត្ថន័យនៃវេទិកាអន្តរសាសនា​ប្រឆាំងការជួញដូរមនុស្ស នៅកម្ពុជា ដែលមានចរិតជាការរួមសាមគ្គីសហការដោយ ឥតរើសអើងពណ៌សម្បុរ ជំនឿសាសនា ក្នុងគោលបំណងតែមួយគត់ គឺភាពសុខក្សេមក្សាន្ត និងការរីកចម្រើនរបស់ ពលរដ្ឋ និងប្រទេសជាតិយើង៕ ដោយ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm