ពលរដ្ឋខេត្តព្រះសីហនុជាង១២ម៉ឺននាក់ ទទួលបានប័ណ្ណព័ត៌មានអ្នកបោះឆ្នោត

2023/06/21 10:11:18 pm        175

ព្រះសីហនុ៖ លោក តេង វណ្ណឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ បានឲ្យដឹងថា មកទល់ពេលនេះមានប្រជាពលរដ្ឋជាង ១២ម៉ឺននាក់​មានឈ្មោះក្នុងបញ្ជីបានទទួលប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។

បើតាម លោក តេង វណ្ណឌី បានប្រាប់ BTV News ឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនានេះថា ក្នុងដំណើរ​ឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ គណៈកម្មការរៀបចំការ​បោះឆ្នោត​ខេត្តព្រះសីហនុ បានអនុវត្តទៅតាមប្រតិទិន ជាពិសេសក្នុងពេលបច្ចុប្បន្ន​កំពុងអនុវត្តការចុះ​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោតជូនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជី ដើម្បីឲ្យពួកគាត់ទទួលបានព័ត៌មាន​របស់ខ្លួន និងទីតាំងការិយាល័យបោះឆ្នោតជាដើម។

លោក បន្តថា គិតចាប់ថ្ងៃចាប់ផ្តើមចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មកទល់ពេលនេះមាន​ប្រជាពលរដ្ឋ​ក្នុងបញ្ជីទទួលបានជាង ១២ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋ​មានឈ្មោះក្នុងបញ្ជីជិត១៥ម៉ឺននាក់។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុរូបនេះ បញ្ជាក់ថា ការចែកប័ណ្ណព័ត៌មាន​អ្នកបោះឆ្នោតនឹងបញ្ចប់ នាថ្ងៃទី២៦ មិថុនានេះ ប៉ុន្តែក្នុងករណីប្រជាពលរដ្ឋពុំទាន់ទទួលបានអាច​អញ្ជើញ​ទៅទទួលប័ណ្ណព័ត៌មាននេះតាមគណៈកម្នការឃុំ-សង្កាត់រៀបចំការបោះឆ្នោតពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២១ ខែកក្កដាខាងមុខ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងអាណ្ណតិនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដាខាងមុខ និងមានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីនៅទូទាំងប្រទេសសរុបជាង ៩លាន៧សែននាក់ ដែល​នឹងត្រៀមអញ្ជើញទៅបោះឆ្នោតនៅទីតាំងការិយាល័យចំនួនជាង២ម៉ឺន ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស៕អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm