ក្រុងអរិយក្សត្រ អាចនឹងក្លាយជាទីក្រុងរណបថ្មីមួយរបស់កម្ពុជា បន្ទាប់ពីសាងសង់ស្ពានរួច

2023/06/21 10:44:49 pm        716

កណ្ដាល៖ ក្រុងអរិយក្សត្រ អាចនឹងក្លាយជាទីក្រុងរណបថ្មីមួយរបស់កម្ពុជា ហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ នឹងកាន់តែរីកចម្រើនខ្លាំង មិនចាញ់អ្នករស់នៅរាជធានីភ្នំពេញនោះឡើយ ខណៈគម្រោងហេដ្ឋារចនាសម្ព័ន្ធសារៈសំខាន់ៗ ជាពិសេសបន្ទាប់ពីស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ សាងសង់រួច។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ថ្លែងលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ​នូវសមិទ្ធផលនានា ក្នុងវត្តស្វាយជ្រំ និងក្នុងសង្កាត់ស្វាយជំ, ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៣នេះថា នាអនាគតដ៏ខ្លី, យើងនឹងមានស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ), ជាជំនួយសម្បទានពីសាធារណរដ្ឋកូរ៉េ, ដោយគម្រោងនេះ បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយភាគីកូរ៉េ កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ កន្លងមក។ គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់នេះ នឹងមិនត្រឹមតែជួយលើកសម្រស់ និងទាក់ទាញ​ទេសចរនៅក្នុងរាជធានីភ្នំពេញ និងក្រុងអរិយក្សត្ររបស់យើងប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងនឹងក្លាយជានិមិត្តរូបដ៏លេចធ្លោមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុង​សម័យតេជោសន្តិភាពផងដែរ ។

ជុំវិញការអភិវឌ្ឍនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ស្នើឱ្យរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុកទាំងអស់ ​បន្តខិតខំបង្កបរិយាកាសកាន់តែប្រសើរ ដល់ការប្រកប​អាជីវកម្មគ្រប់ប្រភេទ ក៏ដូចជាបន្តខិតខំកៀរគរ ​និងលើកទឹកចិត្តដល់ការវិនិយោគ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅក្នុងខេត្ត ​និងក្នុងក្រុងអរិយក្សត្រផ្ទាល់ ដើម្បីបង្កើត​ឱកាសការងារជូនដល់យុវជន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​បានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលនៅតែចាត់ទុកការ​អភិវឌ្ឍ​វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាអាទិភាពខ្ពស់ ដែលប្រៀប​បានទៅនឹងក្បាលរទេះភ្លើងអូស​កំណើនសេដ្ឋកិច្ច ​ហើយក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់ សម្រាប់កាត់បន្ថយភាពក្រីក្រ​ជូនប្រជាជន ​ពីព្រោះហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន ​គឺជាសរសៃឈាមមេ នៃសរីរាង្គសេដ្ឋកិច្ចរបស់​ប្រទេស និងជាមធ្យោបាយបែងចែកកំណើនសេដ្ឋកិច្ចដោយសមធម៌​ ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមទិសស្លោករបស់សម្តេចតេជោនាយ ករដ្ឋមន្ត្រី ​ដែលសម្តេចតែងតែលើកឡើងជារើយៗថា «មានផ្លូវ និងស្ពាន, គឺមានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ» ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm