ឥណ្ឌា ៖ ក្រុមហិណ្ឌូសាសនិក បានប្រមូលផ្តុំគ្នានៅទីក្រុងដ៏ពិសិដ្ឋភូរី ភាគខាងកើតប្រទេសឥណ្ឌាដើម្បីប្រារព្ធពិធីបុណ្យរាជរថប្រចាំឆ្នាំកាលពីថ្ងៃអង្គារ (២០ ខែមិថុនា) ។
ក្រុមសាសនិកមកពីជុំវិញពិភពលោកបានចូលរួមពិធីបុណ្យនេះ ខណៈដែលរាជរថរបស់ស្តេចចក្កវាឡហិណ្ឌូឬព្រះចាហ្កាណាថា ព្រះរៀមរបស់ទ្រង់ព្រះពលៈភក្ត្រា និងភគិនីព្រះនាងសុភក្ត្រា ត្រូវបានទាញឆ្លងកាត់ហ្វូងមនុស្ស។
ពិធីបុណ្យនេះរំលឹកដល់ការធ្វើរាជដំណើរប្រចាំឆ្នាំរបស់អង្គទេវៈនៅក្នុងរាជរថដែលផលិតជាពិសេសទៅកាន់ប្រាសាទ Gundicha ដែលមានចម្ងាយពីរគីឡូម៉ែត្រពីប្រាសាទ Puri Jagannath ។ ក្រុមអ្នកកាន់សាសនាហិណ្ឌូអូសទេវរថទាំងនេះក្នុងពិធីបុណ្យដែលគេស្គាល់ថាឈ្មោះបុណ្យរថយាត្រា៕

