ទុយនីស៊ី ៖ ប្រជាពលរដ្ឋទុយនីស៊ីដែលសង្ឃឹមថាពួកគេនឹងអាចទិញសត្វចៀមមួយក្បាលបាន ដើម្បីសម្លាប់ក្នុងពិធីបុណ្យ Eid al-Adha របស់សាសនាអ៊ីស្លាម នៅសប្តាហ៍ក្រោយនេះ ប្រឈមនឹងតម្លៃខ្ពស់ជាងមុនច្រើន ដោយសារតែគ្រោះរាំងស្ងួត បន្ថែមពីលើការព្រួយបារម្ភរបស់សាធារណជនចំពោះវិបត្តិសេដ្ឋកិច្ច ដែលកាន់តែអាក្រក់ទៅ ។
ជាធម្មតាហ្វូងចៀមតូចៗគេតែងតែមើលឃើញនៅតាមទីក្រុងតូច-ធំរបស់ប្រទេសទុយនីស៊ី មុនពិធីបុណ្យប្រចាំឆ្នាំ ដោយពួកវាស៊ីចំណីនៅតាមចញ្ចើមផ្លូវហាយវ៉េ និងនៅតាមទីដីទំនេរ ពេលដែលប្រជាកសិករ នាំសត្វរបស់ពួកគេពីតំបន់ជនបទ យកមកលក់នៅទីក្រុង ។
ប៉ុន្តែសម្រែកចៀមនៅតាមសង្កាត់ក្នុងទីក្រុង ពេលដែលគ្រួរសារបំប៉នពួកវាឲ្យធាត់នៅលើដំបូលផ្ទះរបស់ពួកគេនៅតាមសួនច្បារ អាចនឹងលែងសូវឮសំឡេងក្នុងឆ្នាំនេះ ពេលដែលតម្លៃរបស់វាឡើងប្រហែល ១ភាគ៣នៃតម្លៃពេលដែលប្រជាពលរដ្ឋទុយនីស៊ី ជួបការលំបាកទៅហើយនោះ ។
លោក Ridha Bouzid ដែលជាអ្នកទិញសត្វចៀមមួយក្បាលសម្រាប់គ្រួសាររបស់លោកធ្វើពិធីបុណ្យ Eidនិយាយថា ចៀមនៅឆ្នាំនេះ ពិតជាថ្លៃខ្លាំងណាស់ ៕

