អាមេរិក ៖ ក្រុមអ្នកស្រាវជ្រាវ កំពុងវិភាគលើអាយុវែងរបស់សុនខ ខណៈពេលដែលពួកគេពិសោធន៍ថ្នាំដែលអាចពន្យឺតភាពចាស់ទាំងនៅលើសុនខ និងលើមនុស្ស ។
ដឹកនាំដោយក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ Washington និងសាកលវិទ្យាល័យ Texas A&M គម្រោង Dog Aging Project នឹងពិនិត្យមើលវដ្តជីវិតរបស់ចង្កូមសុនខ តាមរយៈទិន្នន័យសុខភាព ដែលប្រមូលបានដោយម្ចាស់សុនខពីចំនួនសុនខប្រហែល ៤៤.០០០ក្បាល គ្រប់អាយុ និងគ្រប់ពូជទាំងអស់ នៅទូទាំងសហរដ្ឋអាមេរិក ។
សុនខ ៥រយក្បាលក្នុងចំណោមសុនខទាំងអស់នេះ នឹងចូលរួមការធ្វើតេស្តថ្នាំពេទ្យ Rapamycin ដែលតាមធម្មតាប្រើប្រាស់ក្នុងជំងឺមហារីក និងការព្យាបាលប្តូរសរីរាង្គដែលធ្លាប់បានបង្ហាញពីការពន្យឺតភាពចាស់របស់សត្វកណ្តុរអំឡុងការស្រាវជ្រាវលើកមុន ។
យោងតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត Genna Atieeដែលជាសាស្រ្តាចារ្យរងផ្នែកវេជ្ជសាស្រ្តនៅមហាវិទ្យាល័យពេទ្យសត្វ និងវិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Texas A&M បានឲ្យដឹងថា ថ្នាំពេទ្យ Rapamycin ទំនងជាផ្លាស់ប្តូរការរំលាយអាហារក្នុងរាយកាយសត្វ ដែលអាចបន្តជីវិតរបស់សត្វបានយូរ ។
លោក Atiee និយាយថា វានឹងកាត់បន្ថយបរិមាណស្រ្តេស ជាពិសេសមាននៅលើរាងកាយ ហើយពួកយើងគិតជាយូរមកហើយ ថាវានឹងមានឥទ្ធិពលដល់អាយុវែងរបស់ពួកយើង ៕

