
ការសម្រេចចិត្តរបស់កូនប្រុសលោកប្រធានាធិបតីអាមេរិក Joe Biden គឺលោក Hunter Biden ក្នុងការផ្ដល់ចម្លើយពីភាពមានទោសចំពោះការចោទប្រកាន់សហព័ន្ធអាចដោះស្រាយបញ្ហាផ្លូវច្បាប់របស់លោកនៅពេលនេះ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថាការស៊ើបអង្កេតជុំវិញការដោះស្រាយបណ្ហាអាជីវកម្មរបស់លោកនឹងនៅតែជាប្រធានបទសម្រាប់គណបក្សសាធារណរដ្ឋ ខណៈដែលវដ្តយុទ្ធនាការបោះឆ្នោតឆ្នាំ ២០២៤ កំពុងធ្វើឡើង។
កូនប្រុសពៅត្រកូល Biden វ័យ៥៣ឆ្នាំរូបនេះបានយល់ព្រមផ្ដល់ចម្លើយពីភាពមានទោសចំពោះការចោទប្រកាន់ពីបទមិនព្រមបង់ពន្ធលើប្រាក់ចំណូលដោយចេតនា និងការពាក់ព័ន្ធនៅក្នុងកិច្ចព្រមព្រៀងដែលអាចជៀសវាងការផ្តន្ទាទោសលើការចោទប្រកាន់ទាក់ទងនឹងការកាន់កាប់អាវុធខុសច្បាប់ នេះបើយោងតាមឯកសាររបស់តុលាការកាលពីថ្ងៃអង្គារ។
ការចោទប្រកាន់ពីឥទ្ធិពលលើការជ្រៀតជ្រែកប្រឆាំងនឹងលោក Hunter Biden ដោយគណបក្សសាធារណរដ្ឋ ទាក់ទងនឹងកិច្ចព្រមព្រៀងធុរកិច្ចរបស់លោកនៅអ៊ុយក្រែន និងប្រទេសចិន បាននាំឱ្យមាន ការស៊ើបអង្កេតសហព័ន្ធកាលពីឆ្នាំ ២០១៨ ក្រោមឈ្មោះមេធាវីសហរដ្ឋអាមេរិកលោក David Weiss ។
សេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ធ្វើឡើងនៅពេលដែលលោកប្រធានាធិបតី Biden ស្ថិតនៅក្នុងយុទ្ធនាការបោះឆ្នោតឡើងវិញ ដែលអាចធ្វើឲ្យលោកប្រឈមមុខនឹងលោក Trump ដែលជាអ្នកនាំមុខគេសម្រាប់ការតែងតាំងពីគណបក្សសាធារណរដ្ឋនៅឆ្នាំ២០២៤។
សមាជិកសភាគណបក្សសាធារណរដ្ឋកំពុងធ្វើការស៊ើបអង្កេតឯករាជ្យទៅលើគ្រួសាររបស់លោក Biden និងទំនាក់ទំនងអាជីវកម្មរបស់ពួកគេ។ ប្រធានសភា លោក Kevin McCarthy បានប្រាប់អ្នកយកព័ត៌មានថា "ការធ្វើបែបនេះមិនមានប្រយោជន៍សម្រាប់ការស៊ើបអង្កេតរបស់យើងទេ"៕