
នៅថ្ងៃពុធ (២១ មិថុនា)នេះ អ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ជិតខាងប្រទេសមីយ៉ាន់ម៉ា ដែលរួបរឹតដោយជម្លោះ ត្រូវតែពិចារណាដាក់ចេញវិធានការដើម្បីក្រៀកឲ្យក្រុមមេដឹកនាំយោធារបស់ប្រទេសនេះទទួលខុសត្រូវ ដោយបន្ថែមថាប្លុកនេះស្ថិតក្នុងភាព "ជាប់គាំង" លើមធ្យោបាយដោះស្រាយវិបត្តិដែលកំពុងបន្តនេះ។
លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សាកាតាថា "វាដល់ពេលហើយក្នុងការពិចារណារកដំណោះស្រាយមួយចំនួនដើម្បីបំបែកនូវបញ្ហាដែលបានក្លាយជាការជាប់គាំងដ៏គ្រោះថ្នាក់" ។
លោក Andrews បាននិយាយថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មិនត្រូវចូលរួមជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាទេ ព្រោះថាពុំបានបង្កើតឲ្យមានវឌ្ឍនភាពក្នុងការអនុវត្តផែនការសន្តិភាព ៥ ចំណុចដែលបានព្រមព្រៀងគ្នារវាងប្លុកនេះ និងរបបសឹក បន្ទាប់ពីខ្លួនបានដណ្តើមអំណាចក្នុងដ្ឋប្រហារឆ្នាំ ២០២១នោះឡើយ។
ផែនការសន្តិភាពនេះអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ការបើកច្រកសម្រាប់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងកិច្ចសន្ទនារួម ដើម្បីសម្រេចបាននូវសន្តិភាពនៅក្នុងប្រទេសដែលហែកហួរដោយជម្លោះមួយនេះ៕
