កម្ពុជា ឡាវ បង្កើនកិច្ចសហប្រតិបត្តិការបង្ក្រាបអំពើពុករលួយក្នុងក្របខ័ណ្ឌ ASEAN-PAC

2023/06/22 04:47:32 am        479

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមិថុនានេះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពិភាក្សាការងារជាមួយឯកឧត្តម ឯកឧត្តម KHAMPHANH PHOMMATHATH ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋរបស់ប្រទេសឡាវ ដើម្បីពង្រីងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើពុករលួយ ទ្វេរភាគី និងក្នុងក្របខ័ណ្ឌសមាជិកអង្គភាពប្រឆាំងអំពើពុករលួយអាស៊ាន ASEAN-PAC(ផេក)។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានឲ្យដឹងថា នៅក្នុងដំណើរទស្សនាកិច្ចប្រតិភូជាន់ខ្ពស់ឡាវ ៦រូប ដឹកនាំដោយឯកឧត្តម KHAMPHANH PHOMMATHATH គឺមានគោលបំណងសំខាន់៖ ទី១. បើកជំនួបកិច្ចពិភាក្សាការងារទ្វេភាគីកម្ពុជា ឡាវ ដើម្បីផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ទៅវិញទៅមក លើការងារប្រឆាំងអំពើពុករលួយរបស់ភាគីនីមួយៗ។ ទី២. បន្តចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងទ្វេរភាគីកម្ពុជា ឡាវ សម្រាប់ការអនុវត្តការងារ៥ឆ្នាំបន្តទៀត ២០២៣-២០២៨ ក្នុងគោលបំណង លើកស្ទួយ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការរវាងស្ថាប័នទាំងពីរ និងការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ លើមូលដ្ឋាន នៃសមភាពការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បន្តថា ប្រទេសឡាវ បានចូលជាសមាជិក SEA-PAC ដែលបច្ចុប្បន្នបានប្តូរឈ្មោះហៅថា អង្គភាពប្រឆាំងអំពើពុករលួយអាស៊ាន (ASEAN-PAC) នៅឆ្នាំ២០១០ ពោលគឺ អំឡុងពេល អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំ SEA-PAC លើកទី៦ នៅខេត្តសៀមរាប ខណៈនៅក្នុងឆ្នាំ២០២៣នេះ ប្រទេសឡាវនឹងទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានបន្តវេនរបស់អាស៊ាន-ផេក បន្ទាប់ពី កម្ពុជា ដែលរៀបចំនៅឆ្នាំ២០២២កន្លងមកនេះ ។

សូមបញ្ជាក់ថា ASEAN-PAC គឺជាអង្គភាពភ្ជាប់ខ្លួនរបស់អាស៊ាន ដែលបច្ចុប្បន្នមានសមាជិកមកពីស្ថាប័នប្រឆាំងអំពើពុករលួយរបស់បណ្តាប្រទេសអាស៊ានទាំង ១០ ខណៈ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេស ទីម័រឡេស្ត បានទទួលឋានៈជាប្រទេសសង្កេតការណ៍អាស៊ាន ៕ អត្ថបទ ÷ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ប្រធានាធិបតីមីយ៉ាន់ម៉ា ឯកឧត្តម មីន អោង ឡាំង អញ្ជើញមកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ
2026/09/11 11:51:38 am        1
វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយក​ព្រឹត្តិការណ៍​កីឡាវាយកូន​ហ្គោល​លំដាប់​ពិភពលោកធំ​ៗចំនួនពីរ ២សប្តាហ៍ជាប់គ្នាមកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយ​ប្រាក់​រង្វាន់​សរុប ១.៤៥ លានដុល្លារអាមេរិក
2026/09/11 11:32:33 am        1
៨ខែឆ្នាំនេះ​ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរមានទំហំទឹកប្រាក់ជិត ១២ពាន់លានដុល្លារ
2026/09/11 10:58:53 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមនិស្សិតនៅប្រទេសស៊ែប៊ី បានប្រមូលផ្តុំគ្នានៅមុនការបោះឆ្នោត

2026/09/11 12:19:53 pm
​អាល្លឺម៉ង់ និងអារ៉ាប់រួម ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងកញ្ចប់វិនិយោគដើម្បីពង្រឹងទំនាក់ទំនង
2026/09/11 12:19:14 pm
​ចិន សង្ឃឹមថានឹងអាចឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិកលើការបន្ធូរបន្ថយពន្ធមុនជំនួបលោកTrump-Xi
2026/09/11 12:14:07 pm
​ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ ផ្អាកបណ្ដោះអាសន្នការយកថ្លៃលើការដឹកជញ្ជូនសម្រាប់នាវាបរទេស
2026/09/11 12:10:45 pm
​ប្រទេសម៉ារ៉ុក បដិសេធការជាប់ពាក់ព័ន្ធចំពោះការសម្រុកចូលរបស់ជនអន្តោប្រវេសន៍ទៅកាន់តំបន់ Ceuta របស់អេស្ប៉ាញ
2026/09/11 12:07:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/10 02:40:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/10 06:58:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/10 07:02:33 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm