អាស៊ី​អឺរ៉ុប​នឹង​លេង​ដោយ​ទំនុក​ចិត្ត ខណៈ​បឹងកេត​ទាមទារ​ឈ្នះ​ដាច់ខាត​នា​ជំនួប​ថ្ងៃអាទិត្យ​នេះ​

2021/05/13 10:27:01 am        99

​បាល់ទាត់៖ លោក សុក វាសនា គ្រូ​បង្វឹក​ក្រុម​អាស៊ី​អឺរ៉ុប​បាន​បញ្ជាក់​ថា ក្រុម​ខ្លួន​នឹង​លេង​ដោយ​ទំនុក​ចិត្តជាមួយ​ក្រុម​ភ្ញៀវ​បឹងកេតនា​ថ្ងៃអាទិត្យ​នេះ ខណៈ​លោក គីម ភក្ដី គ្រូបង្វឹក​ក្រុម​នាគ​ខៀវ​បឹងកេតបាន​ប្ដេជ្ញា​យកឈ្នះ​ឲ្យ​ខាន​តែ​បាន ដើម្បី​បន្ដ​ឱកាស​ការពារ​តំណែង​ជើងឯក​របស់ខ្លួនក្នុង​រដូវ​កាល​ឆ្នាំ​២០២១ នេះ។​

​លោក សុក វាសនា បាន​និយាយថា ការ​ត្រឡប់មកវិញនៃ​លី​គ​កំពូល​កម្ពុជាគឺជា​រឿង​សប្បាយចិត្ត តែ​លោក​មាន​កង្វល់​ខ្លះក្រោយ​បញ្ចប់​ការបិទ​ខ្ទប់ ដោយ​ក្រុម​ខ្លួន​ពុំមាន​ពេល​គ្រប់គ្រាន់ ដើម្បី​​ប្រមូល​កម្លាំង និង​បច្ចេកទេស​នោះទេ។ តែ​យ៉ាងណា​អាស៊ី​អឺរ៉ុបនឹង​ព្យាយាម​លេង​អស់ពី​សមត្ថភាព ​ក្នុងការ​ប្រកួត​ដ៏​សំខាន់​នេះ ដ្បិត​ពួកគេមិនមាន​សម្ពាធ​ដូច​ក្រុម​ភ្ញៀវ​ឡើយ។​​​ ដោយ​ឡែក​លោក គីម ភក្ដី បាន​បាត់​ទុកជា​សម្ពាធ​មួយ​សម្រាប់​ក្រុម​ខ្លួន ក្រោយ​បរាជ័យ ២​ប្រកួត​ផ្ទួនៗកាលពីដើម​រដូវ​កាល តែ​យ៉ាងណា​លោក​ប្ដេជ្ញា​នឹង​ដណ្ដើម​ជ័យជម្នះ សម្រាប់​ការប្រកួត​បន្ដបន្ទាប់ ពិសេស​ការប្រកួត​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ដើម្បី​ធានាថា ​ក្រុម​ខ្លួននៅតែ​ជា​បេក្ខភាព​ប្រកួតប្រជែង​យកពាន​លី​គ​កំពូល​កម្ពុជា​ឆ្នាំនេះ ទោះបី​ជាមាន​ឧបសគ្គ​យ៉ាងណាក៏ដោយ។​

ចំពោះ​ការជួប​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​វិញ ម្ចាស់​ពាន​គ្រូបង្វឹក​ឆ្នើម​ឆ្នាំ​២០២០ បន្ដថា អាស៊ី​អឺរ៉ុប មាន​កីឡាករ​បរទេស​តំបន់​ប្រយុទ្ធ​ល្អមាន​ភាព​លេចធ្លោ ដែល​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ការលេង​មួយចំនួន តែ​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​ក្រុម​ខ្លួន​ក្នុង​ការប្រកួត​នេះ​ឡើយ។ ដូច្នេះ​បឹងកេត​នឹង​ប្រឹងប្រែង ​ដើម្បី​យកឈ្នះ​ការប្រកួត​នេះ​ឲ្យ​ទាល់តែ​បាន ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​ពិបាក ឬ​ស្រួល​បែប​ណា​ក៏​ដោយ​។​ ​គួរ​ដឹង​ថា ជំនួប​រវាង​ក្រុម​អាស៊ី​អឺរ៉ុប និង​ក្រុម​បឹងកេត​នឹង​​ប្រព្រឹត្ត​ទៅ​នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀលថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២១ នេះនៅ​កីឡដ្ឋាន AEU Sport Park ដែល​ជា​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​២ ហើយ​ការប្រកួត​នេះនឹង​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm