មន្ទីរពេទ្យជាច្រើនរបស់ឥណ្ឌាផ្ទុកពេញដោយអ្នកជំងឺ ខណៈរលកកំដៅគ្របដណ្ដប់លើភាគខាងជើង

2023/06/22 05:12:51 pm        164

ឥណ្ឌា៖ រលកកំដៅដែលចេះតែកើនឡើងខ្ពស់នៅក្នុងរដ្ឋចំនួន២ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសឥណ្ឌា បានធ្វើឲ្យមន្ទីរពេទ្យនានាផ្ទុកអ្នកជំងឺលើសចំណុះ  សាលតម្កល់សពផ្ទុកពេញដោយសាកសព និងការដាច់ចរន្តអគ្គិសនី ដោយបង្ខំឲ្យបុគ្គលិកប្រើសៀវភៅបក់ឲ្យអ្នកជំងឺ ស្របពេលការស៊ើបអង្កេតជាផ្លូវនៃចំនួនអ្នកស្លាប់ ដែលបានកើនឡើងជិត១៧០ នាក់។  

យោងតាមសេចក្ដីរាយការណ៍ព័ត៌មានក្នុងស្រុក និងក្រុមមន្ត្រីសុខាភិបាល នៅក្នុងរដ្ឋ ឧត្តា ប្រទេស (Uttar Pradesh) ភាគខាងជើង  មនុស្ស១១៩នាក់ស្លាប់ ដោយសារជំងឺទាក់ទងនឹងរលកកំដៅ កាលពីប៉ុន្មានថ្ងៃមុន ខណៈដែលរដ្ឋជិតខាង គឺ រដ្ឋប៊ីហា (Bihar) ត្រូវបានរាយការណ៍ថាមានអ្នកស្លាប់ចំនួន៤៧នាក់ ។ 

ប្រជាពលរដ្ឋនិយាយថា ពួកគេបារម្ភខ្លាំងក្នុងការចេញទៅខាងក្រៅ ពេលថ្ងៃត្រង់។ 

មន្ទីរពេទ្យធំបំផុតក្នុងស្រុក បាលីយ៉ា (Ballia) របស់រដ្ឋ ឧត្តាប្រទេស មិនអាចទទួលអ្នកជំងឺបន្ថែមទៀត ឲ្យស្នាក់នៅព្យាបាលបានទេ ។ ក្រុមមន្ត្រីនិយាយថា សាលតម្កល់សព ពេញដោយសាកសព បន្ទាប់ពីមនុស្ស៥៤នាក់ សុទ្ធតែជាស្ត្រីចំណាស់ធ្លាក់ខ្លួនឈឺដោយសារបញ្ហាសុខភាពផ្សេងៗគ្នា បានស្លាប់ អំឡុងរលកកំដៅ។ ក្រុមគ្រួសារមួយចំនួនត្រូវបានស្នើឲ្យយកសាកសពសាច់ញាតិត្រឡប់ទៅផ្ទះវិញ។ 

សីតុណ្ហភាព បានហក់ឡើងដល់ជិត៤៥អង្សាសេរ ក្នុងពេលប៉ុន្មានថ្ងៃនេះ នៅក្នុងស្រុក បាលីយ៉ា ស្របពេលវិបត្តិថាមពលបន្ថែមបន្ទុកដល់សា្ថនភាពនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm