មនុស្សជាង៣០នាក់បានរងរបួស ក្រោយការផ្ទុះ នៅទីក្រុងប៉ារីស

2023/06/22 05:44:27 pm        128

មនុស្សចំនួន ៣៧នាក់បានរងរបួស ក្នុងនោះ ៤នាក់ មានសភាពធ្ងន់ធ្ងរ បន្ទាប់ពីមានការផ្ទុះដ៏ធំមួយនៅកណ្តាលទីក្រុងប៉ារីស ប្រទេសបារាំង។ ការផ្ទុះនេះបានកើតឡើងនៅក្នុងអគារមួយដែលមានសាលាបង្រៀនគូរប្លង់ និងទីស្នាក់ការកណ្តាលនៃប្រព័ន្ធអប់រំកាតូលិកនៅវិថី Rue Saint-Jacques (រុយ សាំងហ្សាក់) ក្នុងសង្កាត់ទី៥ នៃរដ្ឋធានីបារាំង។

បុគ្គលិកសង្គ្រោះបន្ទាន់ កំពុងស្វែងរកតាមបំណែកបែកបាក់របស់អគារ ដោយគេគិតថា យ៉ាងហោចណាស់មានមនុស្ស ពីរនាក់ កំពុងបាត់ខ្លួន។ យោងតាមសាក្សីបានឲ្យដឹងថា ពួកគេបានធុំក្លិនហ្គាសឆួលយ៉ាងខ្លាំង នៅមុនមានការផ្ទុះនេះ។

រដ្ឋអាជ្ញាទីក្រុងប៉ារីស លោក Laure Beccuau (ឡ បិកគ្យូ) បាននិយាយបន្ទាប់ពីបានទៅដល់កន្លែងកើតហេតុថា ការត្រួតពិនិត្យវីដេអូកាមេរ៉ាជាដំបូង បានបង្ហាញថា ការផ្ទុះបានកើតឡើងនៅក្នុងអគារ ដែលនៅជាប់នឹងព្រះវិហារ Val de Grâce ( វ៉ាល ដឺក្រាស)។

តែទោះយ៉ាងណាក្ដី អាជ្ញាធរបានប្រាប់ថា មូលហេតុនៃការផ្ទុះនេះ នៅមិនទាន់កំណត់បាននោះទេ។ មេនគរបាលក្រុងប៉ារីស លោក Laurent Nunez ( ឡូរ៉ង់ នូណេ) បាននិយាយថា អគារដំបូងឡើយត្រូវបានភ្លើងឆាបឆេះ ប៉ុន្តែក្រោយមក អគ្គិភ័យត្រូវបានគ្រប់គ្រង។

តំបន់នោះត្រូវបានបិទ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gérald Darmanin ( ហ្សេរ៉ាល់ ដាម៉ាណាំង) បានទៅដល់កន្លែងកើតហេតុហើយ។

លោករដ្ឋមន្ត្រីបាននិយាយថា សុនខហិតក្លិន បានកំណត់កន្លែងដែលជនរងគ្រោះបន្ថែមទៀតអាចត្រូវបានរកឃើញ នៅក្រោមគំនរបាក់បែក។

តំបន់ដែលមានការផ្ទុះកើតឡើង លាតសន្ធឹងទៅទិសខាងត្បូងពី Latin Quarter (ឡាតាំង កាតេ) ក្នុងតំបន់ រីហ្វហ្គោសឬ Left Bank របស់ទីក្រុងប៉ារីស ដែលជាកន្លែងពេញនិយមរបស់អ្នកទេសចរ និងដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារសម្បូរសិស្សនិស្សិតច្រើន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm