កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី៦ ដើម្បីបញ្ចប់អេដស៍ឆ្នាំ២០២៥

2023/06/22 06:13:22 pm        180

ភ្នំពេញ៖ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំលើកទី៦ ឆ្នាំ២០២៣ ដោយផ្តោតលើការពិនិត្យ និងពិភាក្សា លើសេចក្តីសម្រេច ដែលបានអនុម័តក្នុងកិច្ចប្រជុំពេញអង្គលើកទី១ ឆ្នាំ២០២៣ ដើម្បីដាក់ផែនការអនុវត្តទៅតាមស្ថាប័នពាក់ព័ន្ធ ឆ្ពោះទៅសម្រេចគោលដៅឈានទៅបញ្ចប់អេដស៍ក្នុងឆ្នាំ២០២៥។

កិច្ចប្រជុំខាងលើនេះ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានថ្លែងថា ក្នុងសេចក្តីសម្រេចនៃពេញអង្គលើកទី១ ឆ្នាំ២០២៣ មានដូចខាងក្រោម៖ ១.ជំរុញយុទ្ធសាស្ត្រឆ្ពោះទៅសម្រេចគោលដៅ៩៥ ទី១ (៩៥% ក្នុងចំណោមអ្នកផ្ទុកមេរោគ អេដស៍ បានដឹងពី​ស្ថានភាព​ផ្ទុកមេរោគអេដស៍របស់ពួកគេ) តាមរយៈការជំរុញការងារបង្ការនៃការចម្លង​មេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងការជំរុញលើកទឹកចិត្តអ្នក​មានការសង្ស័យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ឱ្យបានឆាប់រហ័ស។ ២. ជំរុញក្រសួងទេសចរណ៍ បន្តយន្តការជំរុញលើកទឹកចិត្តដល់គ្រប់គ្រឹះស្ថានកម្សាន្តសប្បាយ សណ្ឋាគារ និងកន្លែងកម្សាន្តនានានៅទូទាំងប្រទេស ឱ្យចូលរួមអនុវត្តគោលនយោបាយនៃការប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយ ឱ្យបានទូលំទូលាយ។ ៣. ជំរុញក្រសួង អប់រំ យុវជន និងកីឡា បង្កើនការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យបានទូលំទូលាយនៅតាមសាលារៀន គ្រឹះស្ថានឧត្តមសិក្សា ទាំងរដ្ឋ និងឯកជន ដើម្បីការពារ និងកាត់បន្ថយការឆ្លងមេរោគអេដស៍ក្នុងចំណោមយុវជន។ ៤. ជំរុញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើនការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យបានទូលំទូលាយដល់កម្មករ កម្មការិនី និងនិយោជិត នៅតាមរោងចក្រ សហគ្រាស នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ៥. ជំរុញមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) នៃក្រសួង សុខាភិបាល បង្កើននិងពង្រីកតំបន់គ្របដណ្តប់នៃសេវាផ្តល់ឱសថការពារមេរោគអេដស៍ជាមុន (PrEP) នៅតាមបណ្តារាជធានី-ខេត្ត និង៦.គាំទ្រការដាក់ចេញគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ និង ចីរភាពកម្មវិធីឆ្លើយតបជំងឺអេដស៍ ឆ្នាំ២០២៣-២០២៨។

ចុងនៅបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរប្រយុទ្ធ​នឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស​ ថ្លែងនូវអំណរគុណ និងជូនពរដល់​សមាជិកអង្គប្រជុំ ឱ្យជួបនឹងពុទ្ធពរបួនប្រការ កុំបីឃ្លាតឡើយ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm