អំពើហិង្សាបានផ្ទុះឡើងនៅតំបន់ West Bank បន្ទាប់ពីការវាយប្រហាររបស់ក្រុម Hamas

2023/06/22 07:18:45 pm        96

នេះជាលទ្ធផលកាលពីថ្ងៃពុធក្នុងការវាយប្រហារដោយអ្នកតាំងលំនៅរបស់អ៊ីស្រាអែល នៅតំបន់គ្រប់គ្រង West Bank ជាទីដែលក្រុមមន្ត្រី និយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងម្នាក់ផ្សេងទៀតរងរបួសធ្ងន់។

ពួកគេបានដុតរថយន្ត និងអគារនៅក្នុងភូមិជាច្រើន ជាការសងសឹកជាក់ស្តែងចំពោះការសម្លាប់ពលរដ្ឋអ៊ីស្រាអែល ៤នាក់របស់ក្រុមហាម៉ាស នៅជិតកន្លែងតាំងទីលំនៅមួយកន្លែងនៅថ្ងៃមុននោះ។

ពលរដ្ឋឈ្មោះ Noman Shalabi និយាយថា គាត់បានឃើញ អ្នកតាំងលំនៅឋានរាប់សិបនាក់ បានមកទីនេះ ប្រហែល ២០០.២៥០នាក់ ដែលពួកគេបានព្យាយាមចូលទៅក្នុងបរិវេន ពួកគេបានដុតរថយន្ត ហើយពួកគេបានចាប់ផ្តើមបាញ់សំដៅទៅលើលំនៅឋានមួយខ្នង ដោយប្រើគ្រាប់កាំភ្លើង និងដុំថ្ម ហើយពួកគេបានធ្វើឲ្យបាក់វេរ៉ង់ដានៅលំឋាននោះ។ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានប្រើប្រាស់យានដ្រូនដើម្បីវាយប្រហារក្រុម​សកម្មប្រយុទ្ធ​ដោយកំពុងរារាំងការវាយប្រហារ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា យើងនឹងមិនទទួលយកការបង្កហេតុណាមួយមកលើនគរបាលឬកងកម្លាំងសន្តិសុខឡើយ។ ទាំងអស់នេះកើតឡើងបន្ទាប់ពីការប្រយុទ្ធគ្នាអស់ជាច្រើនម៉ោងរវាងអ្នកប្រយុទ្ធប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែលនៅទីក្រុង Jenin កាលពីដើមសប្តាហ៍។ ការប្រយុទ្ធគ្នាខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានខែនេះកើតឡើងបន្ទាប់ពីមានភាពស្ងប់ស្ងាត់ជាបន្តបន្ទាប់។ រហូតមកដល់ឆ្នាំនេះ ពលរដ្ឋប៉ាឡេស្ទីនជាង ១៧០នាក់ ដែលភាគច្រើនជាក្រុមសកម្មប្រយុទ្ធ ប៉ុន្តែមួយចំនួនក្នុងចំណោមនោះជាជនស៊ីវិល ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលជាង២០នាក់ និងជនបរទេសម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ​ដោយពលរដ្ឋប៉ាឡេស្ទីន។ ប៉ាឡេស្ទីន បានត្អូញត្អែរម្តងហើយម្តងទៀតអំពីការវាយប្រហាររបស់អ្នក​តាំង​លំនៅ នៅតំបន់ West Bank ។

ទាំងប្រទេសអេហ្ស៊ីប ទាំងហ្ស៊កដានី ដែលមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល បាន​ថ្កោលទោស​ការវាយប្រហារកើតឡើងថ្មីៗនេះ។​ ទេសរដ្ឋមន្ត្រីមួយចំនួនក្នុងរដ្ឋាភិបាលអ៊ីស្រាអែល​កំពុងអំពាវនាវឱ្យមានប្រតិបត្តិការយោធាពេញលេញនៅតំបន់ West Bank។

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm