ក្រុមប្រឹក្សាធម្មនុញ្ញធ្វើបទបង្ហាញអំពីការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ និងការដោះស្រាយបណ្ដឹងក្រោយបោះឆ្នោត

2023/06/22 07:24:31 pm        64

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំធ្វើបទបង្ហាញស្តីពី ការពិនិត្យ​ធម្មនុញ្ញភាព នៃច្បាប់ និងការដោះស្រាយបណ្ដឹង ក្រោយពេលបោះឆ្នោតជាសកល​ជ្រើសរើស​តាំងតំណាងរាស្ត្រ ដល់សាស្ត្រាចារ្យ និងសិស្សនិស្សិត ​នៃសាកលវិទ្យាល័យកម្ពុជា ចំនួនជាង៦០នាក់ ។

ក្នុងកម្មវិធីធ្វើបទបង្ហាញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នាក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម តាំង រតនា អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើបទបង្ហាញពីប្រវត្តិ នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា និងតួនាទីសំខាន់​ៗ ខណៈក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចធានាការពារ ការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់ហើយ ។

ឯកឧត្តមបន្តថា ក្រុមប្រឹក្សាធម្មនុញ្ញក៏មានសិទ្ធិផងដែរ ក្នុងពិនិត្យ និងសម្រេចអំពីករណីវិវាទកម្ម ទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងនូវ​សមាជិក​ព្រឹទ្ធសភា ហើយប្រជាពលរដ្ឋមានសិទ្ធិប្ដឹងអំពីធម្មនុញ្ញភាព​ នៃច្បាប់បាន តាមរយៈតំណាងរាស្ត្រ ឬប្រធានរដ្ឋសភា ​ឬសមាជិកព្រឹទ្ធសភា ឬប្រធានព្រឹទ្ធសភាដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ។

គួរបញ្ជាក់ថា ផ្អែកលើផែនការអភិវឌ្ឍកម្មវិធីសិក្សា មហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យកម្ពុជា ក្នុងបំណងផ្ដល់ឱកាសជូននិស្សិត ឲ្យបានធ្វើទស្សនកិច្ចសិក្សា ដោយផ្ទាល់នៅតាមបណ្តាក្រសួង ស្ថាប័នរដ្ឋ និងឯកជននានា ដើម្បីស្វែងយល់ រៀនសូត្រ និងទទួលបាននូវចំណេះដឹងបន្ថែមពាក់ព័ន្ធ​នឹងវិស័យច្បាប់ នៅក្នុងវគ្គសិក្សាទី២ នៃឆ្នាំសិក្សា២០២២-២០២៣នេះ ។ មហាវិទ្យាល័យច្បាប់ បានរៀបចំកម្មវិធីសិក្សាបន្ថែម ដោយតម្រូវឱ្យមានទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលដឹកនាំដោយ អ្នកស្រី ព្រំម កល្យាណ សាស្ត្រាចារ្យ នៃមហាវិទ្យាល័យច្បាប់ ៕ អត្ថបទ និងរូប បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        15
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        227
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm