គ.ជ.ប ផ្សព្វផ្សាយពីការស្នើសុំ និងចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត

2023/06/22 07:32:09 pm        43

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានធ្វើកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការស្នើសុំ និងចេញឯកសារបញ្ជាក់អត្តសញ្ញាណ​បម្រើ​ឱ្យការបោះឆ្នោត ​និងការបិទបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត ​និងបញ្ជីបោះឆ្នោតនៅ គណៈកម្មាឃុំ ​សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) សម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ដ​នីតិកាលទី៧ ឆ្នាំ២០២៣។

ឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងថា ថ្ងៃនេះ គ.ជ.ប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ​ផ្ដោតសំខាន់​លើ ការស្នើសុំ និងការចេញឯកសារ​បញ្ជាក់​អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមឃុំ សង្កាត់ ការបិទផ្សាយបញ្ជីឈ្មោះទីតាំង​ការិយា​ល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតនៅ ​គណៈកម្មាឃុំ សង្កាត់រៀបចំការបោះឆ្នោត។

ឯកឧត្ដមបន្តថា បច្ចុប្បន្ន គ.ជ.ប កំពុងបន្តធ្វើការងារយ៉ាង​មមាញឹក​ក្នុង​ការចែកបណ្ណព័ត៌មាន​បោះឆ្នោត​ដល់ប្រជាពលរដ្ឋតាមរាជធានី-ខេត្ត ​ដើម្បីផ្ដល់ព័ត៌មានអំពីការបោះឆ្នោត បញ្ជាក់អំពីកាល​បិច្ឆេទ ​និងការយកឯកសារពាក់ព័ន្ធ​សម្រាប់ត្រៀមក្នុងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត​នាពេលខាងមុខនេះ។

សូមជម្រាបថា ដើម្បីផ្ដល់ភាពងាយស្រួល និងសម្រួលដល់ដំណើការបោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្ដនីតិកាលទី៧នេះ រាជរដ្ឋាភិបាល ​កាលពីថ្ងៃទី ២១ ខែមិថុនានេះបានចេញអនុក្រឹត្យស្តីពីការបន្ត​សុពលភាព​ដល់សញ្ញាណសញ្ជាតិខ្មែរ​គំរូថ្មីដែលអស់សុពលភាពប្រើប្រាស់ក្នុងឆ្នាំ ​២០២២ និង​ឆ្នាំ២០២៣ អាចប្រើប្រាស់ជាឯកសារសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃ២៣ កក្កដាខាងមុខនេះ៕អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm