អាជ្ញាធរការពារជនស៊ីវិលក្នុងតំបន់បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ និង១៤នាក់ផ្សេងទៀត បានរងរបួសក្នុងគ្រោះថ្នាក់រថយន្តជាច្រើនគ្រឿងបុកគ្នានៅប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ។

លោក Victor Hugo Roldan ឣគ្គនាយកឣង្គភាពការការពារជនស៊ីវិលរដ្ឋ Jalisco បានរាយការណ៍ថា ស្ថានភាពសុខភាពរបស់អ្នករងរបួស មានពីអ្នកមានស្ថិរភាពដល់របួសធ្ងន់។
រូបភាពជាច្រើនចែករំលែកដោយ អង្គភាពការពារជនស៊ីវិល បានបង្ហាញពីភ្លើងឆាបឆេះ និងផ្សែងហុយចេញពីយានយន្តជាច្រើនគ្រឿង នៅរដ្ឋ Jalisco ភាគខាងលិច។
គ្រោះថ្នាក់ដែលបានកើតឡើងនៅជិតទីក្រុង Tepatitlan រួមមាន រថយន្តទេសចរណ៍៦គ្រឿង រថយន្តអ្នកដំណើរ៤គ្រឿង ត្រាក់ទ័រសណ្តោង៤គ្រឿង រថយន្តដឹកទំនិញមួយគ្រឿង និងរថយន្តដឹកទំនិញធុនតូចមួយគ្រឿង។
