ស្ថានភាពប្រមូលពន្ធដារល្អប្រសើរ ឆ្លុះបញ្ចាំងជំនឿទុកចិត្តរបស់ធុរជនមកលើស្ថិរភាពសេដ្ឋកិច្ចកម្ពុជា

2023/06/22 08:06:28 pm        128

ភ្នំពេញ៖​ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ទោះបីឆ្នាំ២០២៣ ជាឆ្នាំដែលកម្ពុជា ត្រូវរៀបចំការបោះឆ្នោតក្តី ក៏ស្ថានភាពចំណូលពន្ធដារសម្រាប់រយៈពេល៥ខែ ដើមឆ្នាំ២០២៣ សម្រេចបានយ៉ាងល្អប្រសើរ ដែលការណ៍នេះ បាននិងកំពុងឆ្លុះបញ្ជាំងអំពីជំនឿចិត្តរបស់ធុរជន និងសាធារណជនមកលើស្ថិរភាពសេដ្ឋកិច្ច និងនិយោបាយរបស់កម្ពុជា។

អគ្គនាយក ពន្ធដារ លើកឡើងបែបនេះ ក្នុងជំនួបជាមួយវិស័យឯកជន ធុរជន ពាណិជ្ជករ ក្នុងវេទិកាស្តីពន្ធដារ ដោយសហការរៀបចំដោយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា AmCham កាលពីថ្ងៃទី២១ខែមិថុនាកន្លងទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម គង់ វិបុល បានលើកឡើងថា សុខសន្តិភាព និងស្ថិរភាព​និយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃការរក្សាបាននូវនិរន្តរភាព និងចីរភាព​កំណើនចំណូលពន្ធ ទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​កម្ពុជា បានឆ្លងកាត់នូវដំណាក់​កាលដ៏លំបាក នៃការរាតត្បាតនៃជំងឺកូវីដ១៩ ហើយបាននិងកំពុងឆ្លងកាត់​នូវហានិភ័យដែល​បណ្តាលមកពីភាពមិនប្រាកដប្រជា ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារ​ការបន្តធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ព្រមទាំងការអូសបន្លាយនៃវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។

ក្នុងវេទិកាខាងលើ អគ្គនាយក ពន្ធដារ បានផ្តាំផ្ញើដល់ធុរជនទាំងអស់ ពិសេសសមាជិក​ សមាជិកា​នៃសភាពាណិជ្ជកម្មនៅកម្ពុជា បន្តផ្តល់ទំនុកចិត្តលើរាជរដ្ឋាភិបាល ហើយសូមកុំស្ទាក់ស្ទើរក្នុងការ​បន្តពង្រឺកការវិនិយោគនៅកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តម គង់ វិបុល ក៏បានលើកឡើងក្នុងវេទិកា អំពីការដាក់ឱ្យប្រើប្រាស់​នូវច្បាប់​សារពើពន្ធថ្មី កាលពីខែឧសភា កន្លងទៅ ដែលច្បាប់នេះ នឹងឆ្លើយតបនូវកង្វល់ និងបញ្ហាប្រឈម​នានា​ ដែលបានលើកឡើងដោយវិស័យឯកជន ដោយធាតុចូលជាច្រើនពីវិស័យឯកជន ​និងក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបានយកមកពិនិត្យ ពិចារណា​ និងច្របាច់បញ្ចូលក្នុងច្បាប់ថ្មីនេះ។

តំណាងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា AmCham បានចាប់អារម្មណ៍ចំពោះស្ថានភាព​កាន់​តែប្រសើរឡើង​នៃបរិយាកាសពន្ធដារនៅកម្ពុជា ហើយទទួលស្គាល់និងអបអរសាទរចំពោះ​លទ្ធផល​ជាវិជ្ជមាននៃកំណែទម្រង់ និងទំនើបកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ។

ជាមួយនឹងការសម្រេចបានភាពល្អប្រសើរនៃការប្រមូល​ចំណូល​ពន្ធដារ ក្នុងរយៈពេល ៥ខែដើមឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ​ ព្យាករថាការប្រមូលចំណូលពន្ធដារ នឹងសម្រេចបានក្នុងរង្វង់១០៥ភាគរយ នៃផែនការថវិកាឆ្នាំ២០២៣នេះ៕អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm